ជាតិ
អ្នកជំនាញ​ព័ត៌មាន និង​កសិកម្ម​ពិភាក្សាគ្នា​រក​«​ដំណោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជនបទ​»​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅថ្ងៃនេះ
25, Oct 2018 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូចការគ្រោងទុក ! អ្នកជំនាញ​សារព័ត៌មាន​ជាន់ខ្ពស់ អ្នកជំនាញ​នៅក្នុង​វិស័យ​កសិកម្ម និង​មន្ត្រី​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ កំពុងជជែក​គ្នា​ជុំវិញ​ប្រធានបទ​«​ដំណោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជនបទ​»​នៅ​ថ្ងៃទី​២៥ ​ខែតុលា​នេះ​ នៅភោជនីយដ្ឋានខ្មែរសុរិន្ទ នា​រាជធានី​ភ្នំពេញ​។ អ្នកសារព័ត៌មាន​មក​ពី​តំបន់​ខ្មែរ​-​បរទេស និង​អ្នកជំនាញ​កសិកម្ម​ខ្មែរ​-​បរទេស មកពី​ស្ថាប័ន​ធំៗ នឹង​ស្វែងរក​រូបមន្ត​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មួយចំនួន​នៅ​ជនបទ ដូចជា បញ្ហា​កសិកម្ម បញ្ហា​បញ្ហា​ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា​ថ្មី បរិស្ថាន សន្តិសុខ​ស្បៀង និង​ការផ្លាស់ប្តូរ​អាកាសធាតុ​។​ល​។

 
 
​វាគ្មិន​ដែលជា​អ្នកសារព័ត៌មាន នឹងចូលរួម​នៅក្នុង​វេទិកា​ខា​លើ​នេះ មាន​មកពី​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ (Thmeythmey.com) មកពី​ទីភ្នាក់ងារ​បារាំង AFP អ្នកកាសែត​ជំនាញ​វិទ្យាសាស្ត្រ​មកពី​ឥណ្ឌូនេស៊ី អ្នកសារព័ត៌មាន​មក​ពី​កាសែត Bangkok Post អ្នកសារព័ត៌មាន​កសិក​ម្ម​វៀតណាម តំណាង​អ្នកសារព័ត៌មាន​មកពី​ទូរទស្សន៍​បារាំង CFI​។​ល​។
 

 
​តំណាង​ស្ថានទូត​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា តំណាង​ក្រសួង​ព័ត៌មាន ក្រសួងកសិកម្ម តំណាង​អង្គការ​កសិកម្ម Gret ក៏ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង កម្មវិធី​ខាងលើ​នេះដែរ​។ 


 
​សូមបញ្ជាក់ថា វេទិកា​ស្តីពី​របៀប​នៃ​ការដោះស្រាយ​បញ្ហា​នៅ​ជនបទ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​រៀបចំ​ដោយ​ទូរទស្សន៍​បារាំង CFI គាំទ្រ​ដោយ​ស្ថានទូត​បារាំង និង​សហការ​ដោយ​អង្គការ Gret, Alisea, RFI, France 24, MCD, Thmeythmey.com …​។



















 

Tag:
 CFI
  អ្នកកាសែត
  កសិកម្ម
 
© រក្សាសិទ្ធិដោយ thmeythmey.com