ពីនេះ ពីនោះ
ឈ្មោះ​ប្រទេស «Indonesia» មិន​ងាយ​នឹង​សរសេរ​ជា​ភាសា​ខ្មែរ​ត្រូវ​?
28, Oct 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​បណ្តា​ប្រទេស​មាន​ភាសាជាតិ​ខុសៗ​គ្នា​ពិតមែន ប៉ុន្តែ​ឈ្មោះ​បណ្តា​ប្រទេស​ទាំងនោះ ត្រូវបាន​គេ​កំណត់​ជា​ផ្លូវការ​ឲ្យ​សរសេរ​ជា​ភាសា​អង់គ្លេស​។ ប្រទេស​ទាំងនោះ ក៏ត្រូវ​បាន​ប្រទេស​ដទៃទៀត​កំណត់​ឲ្យ​សរសេរ​បែប​ភាសាជាតិ​របស់​ប្រទេស​នោះ​។ សម្រាប់​ប្រទេស​កម្ពុជា ការប្រើ​ឈ្មោះ​ប្រទេស «Indonesia»  នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ អ្នកខ្លះ​សរសេរ​ជា «​ប្រទេស​ឥណ្ឌូនេស៊ី​» ខ្លះទៀត «​ប្រទេស​ឥណ្ឌូ​នី​ស៊ី​»​។ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ បាន​បញ្ជាក់ថា ប្រទេស​«Indonesia» ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​គឺ​«​ប្រទេស​ឥណ្ឌូណេស៊ី​»​។


 
​តាមរយៈ​ការផ្សព្វផ្សាយ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ភាសា​ខ្មែរ​កាលពី​ឆ្នាំ​២០០៩ ឈ្មោះ​ប្រទេស និង​រាជធានី របស់​ប្រទេស «Indonesia» អាច​សរសេរ​ជា​បី​ភាសា​ខុសគ្នា មួយ​ជា​ភាសា​ខ្មែរ មួយ​ជា​ភាសា​អង់គ្លេស និង​មួយទៀត​ជា​ភាសា​បារាំង​។ ប្រទេស «Indonesia»  ជា​ភាសា​ខ្មែរ​គឺ «​ប្រទេស​ឥ​ណ្ឌូណេស៊ី​» ជា​ភាសា​បារាំង «Indonésie» ដែលមាន​រាជធានី​ឈ្មោះថា «​ហ្សា​ការ​តា​» សរសេរ​ជា​ភាសា​អង់គ្លេស និង​បារាំង​ដូចគ្នា «Jakarta»៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com