អត្ថបទពាណិជ្ជកម្ម
កញ្ញា គួ​យ ប៊ុន​ហ្គិ​ច ដណ្តើមបាន​ជ័យលាភី​ពី​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​លើក​ទី​២
29, Oct 2018 , 5:25 pm        
រូបភាព
ដោយ:
កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​កន្លងមកនេះ វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា​~​អាស៊ាន ដែល​ហៅ​កាត់ CAM-Asean បានរៀបចំ​កម្មវិធី​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​ជា​លើក​ទី​២ ប្រចាំឆ្នាំ​២០១៨​។ នៅក្នុង​ការប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​កម្ពុជា បង្កើន​សមត្ថភាព​និង​ភាពក្លាហាន​ក្នុងការ​និយាយ​ភាសា​ចិន​របស់ខ្លួន​។ CAM-ASEAN ត្រូវបាន​មហាជន ជាពិសេស​សិស្សានុសិស្ស​គាំទ្រ ចូលរួម​ក្នុង​កម្មវិធី និង​បាន​បញ្ចេញ​សមត្ថភាព​សម្តែង​រៀងៗ​ខ្លួន​។ ការសម្តែង​សិល្បៈ​របស់​ក្រុមសិស្ស​ដែល​បាន​សិក្សា​រៀនសូត្រ​នៅ​ថ្នាក់​ភាសា​ចិន​គឺ​ដើម្បី​អបអរ​សា​ទេ​ក្នុង​កម្មវិធី​ការប្រកួត​នេះ​។​
 
​បេ​ក្ខ​នារី គួ​យ ប៊ុន​ហ្គិ​ច ជា​អ្នកទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​និយាយ​ភាសា​ចិន​ជា​សាធារណៈ​។ កញ្ញា បាន​ឡើង​ធ្វើ​បទ​បង្ហាញ​យ៉ាង​ល្អ​បំផុត​នៅលើ​វេទិកា​មួយ​នេះ ដែល​ធ្វើអោយ​គណៈកម្មការ​ពេញចិត្ត  និង​ស្រប​ជាមួយ​កញ្ញា​បានធ្វើ​បទ​បង្ហាញ​ត្រូវ​នឹង​ប្រធានបទ​។​


 
​គួរ​រំលឹក​ផងដែរ​កម្មវិធី និង​សៀវភៅ​សិក្សា​ភាសា​ចិន​របស់ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​~​អាស៊ាន ត្រូវបាន​រៀបចំ​និង​ជ្រើសរើស​យ៉ាង​សម្រិត​ស​ម្រា​ង និង​យកចិត្តទុកដាក់​បំផុត​ដោយ​ផ្តោត​ទៅ​ទៅលើ​ជំនាញ​ធំៗ​ទាំង​៤ គឺ ការនិយាយ ការអាន ការ​ស្តាប់ និង​ការសរសេរ​ដែល​ជួយ​ជំរុញ​អោយ​សិស្ស អាច​រៀន​ចេះ​ភាសា​ចិន និង​ប្រើ​ប្រាប់​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​។​
 
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ​ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។​
 
​ទូរស័ព្ទ​លេខ​៖ 023 976 999 / 011 774 450 / 070 77 44 50​។​
​គេហទំព័រ​៖www.cam-asean.com ។​
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute





© រក្សាសិទ្ធិដោយ thmeythmey.com