ជាតិ
សង្គមជាតិ
ប្រធាន​តុលាការ​៦​ខេត្ត​ឆ្លាស់​តំណែង​គ្នា ខណៈ​ចៅក្រម​៣៦​រូប​ប្តូរ​មូលដ្ឋាន​បំពេញការងារ​
31, Oct 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​តុលាការ​នៅតាម​បណ្តា​ខេត្ត​ចំនួន​៦ និង​អនុប្រធាន​តុលាការ​ក្នុង​ខេត្ត​១​ផ្សេងទៀត ត្រូវ​ផ្លាស់ប្តូរ​តំណែង​គ្នា​ទៅវិញទៅមក​។ ការផ្លាស់ប្តូរ​នេះ គឺធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ ដែល​ចេញ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨​។

 
​លោក អ៊ា​ក ផល្លា ប្រធាន​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការ​ខេត្តតាកែវ ហើយ​លោកស្រី អ៊ិន ម៉ា​និត្យ ប្រធាន​តុលាការ​ខេត្តតាកែវ ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការ​ខេត្តក្រចេះ​។ 
 
​លោក ឌិន ស៊ី​វុទ្ធី ប្រធាន​តុលាការ​ខេត្តក្រចេះ ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការខេត្ត​ស្វាយរៀង ហើយ​លោក ប៉ិច ឈឿត ប្រធាន​តុលាការ​ខេត្តស្វាយរៀង ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការខេត្ត​ប៉ៃលិន​។ 
 
​លោក លាង សួគ៌ ប្រធាន​តុលាការខេត្ត​ប៉ៃលិន ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការខេត្ត​កំពង់ធំ ហើយ​លោក ឃ​ន សុ​កល ប្រធាន​តុលាការ​កំពង់ធំ ត្រូវ​ទៅកាន់​តំណែង​ជា​ប្រធាន​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 
 
​ចំណែក លោក ផូង វណ្ណ អនុប្រធាន​តុលាការ​ខេត្តកណ្តាល ត្រូវ​ទៅកាន់​តំណែង​ជា​អនុប្រធាន​តុលាការខេត្ត​កំពង់ធំ​។ 
 
​ក្រៅពី​ប្រធាន​និង​អនុប្រធាន​តុលាការ  នៅមាន​ចៅក្រម​៣៦​រូប​ទៀត នៅតាម​តុលាការ ក្នុង​រាជធានី​-​ខេត្ត​ទាំង​២៥ ក៏​ត្រូវបាន​ផ្លាស់ប្តូរ​កន្លែង​ការងារ​ផងដែរ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ដដែល​។​
 
​លោក យាប់ មេត្តា ចៅក្រម​តុលាការខេត្ត​បាត់ដំបង លោក ឃ​ន ចាន់​ធឿន ចៅក្រម​តុលាការ​ខេត្តកំពត លោក ឃ្លោក ពិសិដ្ឋ ចៅក្រម​ខេត្តព្រៃវែង លោក ប៉ុក សុវណ្ណ​មុន្នី ចៅក្រម​ខេត្តកំពង់ចាម និង លោក លឹម សុគន្ធា​រ៉ា ចៅក្រម​ខេត្តសៀមរាប ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តបន្ទាយមានជ័យ​។​
 
​លោក ឡូយ ចាន់​ត្រា ចៅក្រម​ខេត្តបន្ទាយមានជ័យ និង លោកស្រី ជុំ សង្វា ចៅក្រម​ខេត្តសៀមរាប ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តបាត់ដំបង​។ 
 
​លោក សុក ហេង ចៅក្រម​ខេត្តកំពង់ឆ្នាំង ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្ត​ព្រះសីហនុ​។ ហើយ​លោក អ៊ី ឃាង ចៅក្រម​ខេត្ត​ព្រះសីហនុ និង លោក ឡុង សិ​កា ចៅក្រម​ខេត្តតាកែវ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តកំពត​។ 
 
​លោក អ៊ី សា​វិញ និង លោក ថៃ គឹម​មុនី ចៅក្រម​ខេត្តបន្ទាយមានជ័យ រួមទាំង​លោក តុ​ប ឈុន​សុង ចៅក្រម​ខេត្តកំពត ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តកំពង់ស្ពឺ​។​
 
​លោក ជួន សុរា​សី ចៅក្រម​រាជធានី​ភ្នំពេញ លោក មុយ សុភ័ក្ត្រ ចៅក្រម​ខេត្តបន្ទាយមានជ័យ លោក ជូ លឹម​ហ៊ាង ចៅក្រម​ខេត្តកំពង់ស្ពឺ និង លោក ថា​ន់ ឃុ​ង ចៅក្រម​ខេត្តក្រចេះ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តសៀមរាប​។ 
 
​លោក ស៊ុយ សុភា ចៅក្រម​ខេត្តមណ្ឌលគិរី និង លោក តូង ពុទ្ធា​រ៉ា ចៅក្រម​ខេត្តកំពង់ស្ពឺ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តកំពង់ចាម​។ 
 
​លោក ហុង សុ​គុណ​វ​ឌ្ឍ​នា និង លោកស្រី យី សុខ​វូ​ច ចៅក្រម​ខេត្តកំពត លោក រស់ សាម៉ឺឌី ចៅក្រម​ខេត្តក្រចេះ លោក ឆឹ​ម ឫទ្ធី ចៅក្រម​ខេត្តកំពង់ស្ពឺ លោក ឃុន សូ​ណា ចៅក្រម​ខេត្តកំពង់ចាម លោក សំ ប៊ុន​ពៅ ចៅក្រម​ខេត្តសៀមរាប លោក ម៉ៅ ស៊ីណា ចៅក្រម​ខេត្តពោធិ៍សាត់ និង លោកស្រី យិ​ច ឈា​ណាវី ចៅក្រម​ខេត្តបាត់ដំបង ត្រូវ​ទៅធ្វើជា​ចៅក្រម​រាជធានី​ភ្នំពេញ​។ 
 
​លោក ហេង សុខ​ណា ចៅក្រម​រាជធានី​ភ្នំពេញ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តស្ទឹងត្រែង​។ លោក លឹម មករន្ទ និង លោក ម៉េង តូ​នី ចៅក្រម​រាជធានី​ភ្នំពេញ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តក្រចេះ​។ លោក គង់ កូ​មិ​ន្ទ ចៅក្រម​ខេត្តស្ទឹងត្រែង ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តតាកែវ​។ លោក លី លី​ប​ម៉េង ចៅក្រម​រាជធានី​ភ្នំពេញ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្តមណ្ឌលគិរី​។ លោក អ៊ី ឋា​វរៈ ចៅក្រម​រាជធានី​ភ្នំពេញ ត្រូវ​ទៅធ្វើជា​ចៅក្រម​ខេត្ត​កំពង់​ឆ្នាំ​។ 
 
​លោក សាន សុផាត លោក នូ វាសនា និង លោក ជា សុខ​ច័ន្ទ​ដេ​ត ចៅក្រម​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌ (​មិន​បញ្ជាក់​ពី​តំណែង​)​។ 
 
​ព្រះរាជក្រឹត្យ បញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ការផ្ទេរ​តំណែង​នេះ​។ 
 
​ព្រះរាជក្រឹត្យ បានចេញ បន្ទាប់ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣០ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ដោយបាន​សម្រេច​ផ្តាស់​ប្តូរ​មុខតំណែង​ប្រធាន អនុប្រធាន​តុលាការ និង ចៅក្រម​ទាំងនោះ​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​ទៅក្នុង​ព្រះបរមរាជវាំង ក្រោម​ព្រះរាជអធិបតី​របស់​ព្រះមហាក្សត្រ ព្រះប្រធាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៕ 
 

Tag:
 ព្រះមហាក្សត្រ​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​
  តុលាការ​
  ចៅក្រម​
© រក្សាសិទ្ធិដោយ thmeythmey.com