កីឡាជាតិ
ជាតិ
កីឡាករ ឆេង ម៉េង និង សារី ម៉ាត់​ណូ​រ៉ូ​ទីន ចូលរួម​ជាមួយ​វិសាខា​
02, Nov 2018 , 10:30 am        
រូបភាព
កីឡាករ ឆេង ម៉េង និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន (ពីឆ្វេងទៅស្តាំ)លើបង្ហាញឈ្មោះក្លិបវិសាខាក្រោយចុះកិច្ចសន្យារួច
កីឡាករ ឆេង ម៉េង និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន (ពីឆ្វេងទៅស្តាំ)លើបង្ហាញឈ្មោះក្លិបវិសាខាក្រោយចុះកិច្ចសន្យារួច
ដោយ: ថ្មីៗ
​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន និង​កីឡាករ ឆេង ម៉េង បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​វិសាខា សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ អតីត​កីឡាករ​ណាហ្គា​វើ​ល​ទាំងពីរ​រូបនេះ ត្រូវ​ជួយ​វិសាខា​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ កីឡាករ​ទាំង​ពីរបាន​ចុះកិច្ចសន្យា​ជាមួយ​វិសាខា​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

 
​ក្លិប​វិសាខា​រំពឹងថា កី​ឡករ​ទាំងពីរ​រូបនេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ក្រុម​មនា​ការប្រកួត​ផ្សេងៗ ពិសេស​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​ទាំងពីរ​ខាងលើ​។ ជាក់ស្តែង​ក្រុម​វិសាខា ត្រូវ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម U18 Fukushima របស់​ជប៉ុន ដើម្បី​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ 


 
​ខ្សែការពារ ឆេង ម៉េង បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​លពី​ឆ្នាំ​២០១៤-២០១៨​។ រូបគេ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​នៅ​ឆ្នាំ​២០១៥ និង​ជា​សមាជិក U22 និង​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៧​។ ចំណែក​ខ្សែប្រយុទ្ធ សារី ម៉ាត់​ណូ​រ៉ូ​ទីន បាន​ចូលរួម​ជាមួយ​ណាហ្គា​វើ​លពី​ឆ្នាំ​២០១៦-២០១៨ ក្រោយ​ផ្ទេរ​ពី​ភ្នំពេញ​ក្រោ​ន​នៅ​ចុងឆ្នាំ​២០១៥​។ រូបគេ​បានរួម​រស់​ជាមួយ​អាស៊ី​អឺរ៉ុប​ពី​ឆ្នាំ​២០១៣-២០១៥​។ 


 
​កីឡាករ​ទាំង​ពីរបាន​ជួយ​ណាហ្គា​វើ​ល​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​ចំនួន​១​លើក​នៅ​ឆ្នាំ​២០១៨ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំនួន​ពីរលើក​នៅ​ឆ្នាំ​២០១៥(​ឆេង ម៉េង​) និង ២០១៧៕    
 

Tag:
 ​បាល់ទាត់​
  ឆេង ម៉េង​
  សារី ម៉ាត់​ណូ​រ៉ូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com