អត្ថបទពាណិជ្ជកម្ម
ពិសេស​ទៀតហើយ​!! Samsung ទិញ​ម៉ា​សប្បាយ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​!
02, Nov 2018 , 3:41 pm        
រូបភាព
​ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន​សាម​សុង​មានកម្ម​វិធី​បន្ថែម​ជូន​ដ៏​ពិសេស​សម្រាប់​រាល់​ការ​ជាវ​ផលិតផល​អេ​ទ្បិ​ច​ត្រូ​និ​ច របស់​ក្រុមហ៊ុន​សាម​សុង​មួយចំនួន​នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​បានកំណត់​ចាប់ពី​ថ្ងៃទី ១ រហូតដល់ ៣០ វិច្ឆិកា ២០១៨​។
 
​ការផ្តល់ជូន​ពិសេស​នេះ​សម្រាប់​ផលិតផល​សាម​សុង​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ម៉ាស៊ីន​បោកគក់ និង​ទូទឹកកក​ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​អតិថិជន​ជាទី​ស្រលាញ់​របស់​សាម​សុង​ទាំងអស់ នឹង​ទទួលបាន​ប្រាក់​ត្រលប់​មកវិញ ភ្លាមៗ​ម៉​ង់ ចាប់ពី ២០ ដុល្លារ រហូតដល់ ៥០០ ដុល្លារ ផ្តល់​ការដំឡើង​ជូន​ដោយ​ឥតគិតថ្លៃ និង​ជើង​ភ្ជាប់​ជញ្ជាំង​(Darker stand )!


 
​គួរ​រំលឹក​ផងដែរ​ថា​ផលិតផល​ដែល​ស្ថិតនៅក្នុង​ប្រ​ម៉ូ​សិន​ពិសេស​នេះ​សុទ្ធសឹង​ជា​ផលិតផល​ទំនើប ទាន់សម័យ និង កំពុង​ពេញនិយម ហើយ​ស្ទើរតែ​ទាំងអស់​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សម្លេង​រំខាន និង​គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​មានមុខ​ងារ​សំខាន់ៗ​ជាច្រើន​ទៀត​។ 


 
​ទៅរក​ឯណា​បាន​? គឺមាន​តែ​នៅ​សាម​សុង​តែមួយគត់​! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ផ្ទាល់​នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232 ដើម្បី​កុំ​ឲ្យ​ប្រ​ម៉ូ​សិន​ដ៏​ធំ​មហិមា​ប្រចាំ​ឆ្នាំនេះ​រំលង​ផុត​ឲ្យ​សោះ​! 
 
​សូមបញ្ជាក់​ផងដែរ ការផ្ដល់ជូន​នេះ​សម្រាប់តែ​ផលិតផល​សាម​សុង​មួយចំនួន​ដែល​បានកំណត់​តែ ប៉ុណ្ណោះ​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com