អត្ថបទពាណិជ្ជកម្ម
អេ​ម​ម៉​ង​!! ឈុត​មី​គាវ​គោក​ទាខ្វៃ​ល្បី​ឆ្ងាញ់​អស់ទាស នៅ​ផាក​កាហ្វេ​
05, Nov 2018 , 11:47 am        
រូបភាព
​ឃ្លាន​តែ​មិនដឹងថា​ចង់​ញ៉ាំ​អី​? ធុញ​នឹង​ពាក្យ​ថា​ញ៉ាំ​អី​ក៏បាន ឬ​អាហារ​ដដែល​? នៅ​ផាក​កាហ្វេ​មិន​ត្រឹមតែ​ជា​ហាង​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​លើ​អាហារ​ដែល​គ្មាន​ប៊ីចេង និង​គុយទាវ​កាហ្វេ​ទេ តែ​ផាក​កាហ្វេ​តែងតែមាន​មុខម្ហូប​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់​ថ្មី​ជានិច្ច ជា​រៀងរាល់ខែ ហើយ​បើ​និយាយ​ពី​រសជាតិ​វិញ​គឺ​ធានា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​តែម្តង​។​
 
​កាន់តែ​ពិសេស​សម្រាប់​ខែវិច្ឆិកា​ដែលជា​ខែ​ដ៏​រីករាយ​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងអស់​ទូរ​ទាំង​ប្រទេស ត្រៀមខ្លួន​រីករាយ​ជាមួយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ក​ប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ស្របពេល​គ្នា​នេះដែរ  ពី​ភោជនីយដ្ឋាន​ផាក​កាហ្វេ មាន​ចេញលក់​មុខម្ហូប​ថ្មី រសជាតិ​ថ្មី ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ ដែល​លោកអ្នក​មិនអាច​បំភ្លេចបាន​នោះ​គឺ ឈុត​មី​គាវ​គោក​ទាខ្វៃ​ទឹកឃ្មុំ  សុទ្ធតែ​របស់​ឆ្ងាញ់ៗ​ក្នុង​ចាន​តែមួយ​តែម្តង​!  មាន​ទាំង​មីគោក​ដ៏​ឈ្ងុយឆ្ងាញ់ សាច់​ទាខ្វៃ​សុទ្ធ ដែលមាន​រសជាតិ​ជាប់ចិត្ត និង​គាវ​បំពង​ស្រួយខ្ញោក​តែម្តង​! បន្ទាប់ពី​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ពី​ចុងភៅ​ដ៏​ចំណាន​របស់​ផាក​កាហ្វេ ដែលមាន​បទពិសោធន៍​ជា​យូរ​ឆ្នាំ ។ 


 
​អ្វីដែល​ពិសេស​សម្រាប់​អាហារ​ថ្មី​នេះ​គឺ ៖ ទឹក​ស៊ុប មី​គាវ​គោក​ទាខ្វៃ​ទឹកឃ្មុំ បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស​ជាមួយ​គ្រឿងផ្សំ​រសជាតិ​ស្រស់ៗ ពី​ធម្មជាតិ ទឹក​ស៊ុប​បានកំណត់​ភ្លើង​ក្នុងការ​រំងាស់​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ពិសេស​មិន​ប្រើ​ប៊ីចេង ជាមួយ​សរសៃ​មី​ពង​ដ៏​ទន់ល្មើយ ដែល​ផលិត​ពី​អង្ករ​ធម្មជាតិ និង ស៊ុតមាន់ ជាមួយ​ការផលិត​ប្រកបដោយ​អនាម័យ​គ្មាន​ប្រើ​សារធាតុ​ព៌​ណ ឬ​ក្លិន​។​


 
​ឆ្ងាញ់​លើសពីនេះ​ដុំ​គាវ​នីមួយៗ គឺ​បាន​វេច​ខ្ចប់​ជាមួយ​ស្នូល​គាវ​ដែល​ផ្សំ​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ បង្គា​ក្រៀម ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដាក់​រួមគ្នា​ក្នុង​ចាន​តែមួយ ជាមួយ​សាច់​ទាខ្វៃ​ដែលមាន​គ្រឿងផ្សំ​ពិសេស​របស់​ចុងភៅ​ដ៏​ចំណាន​របស់​ផាក​កាហ្វេ​។ លោកអ្នក​អា​ចរក​ទទួលទាន​បាន​គ្រប់ពេល នៅ​គ្រប់​សាខា​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំងអស់​ក្នុង​ទីក្រុង​រាជធានី​ភ្នំពេញ​។​



​គួរបញ្ជាក់​ផងដែរ​ថា បើ​និយាយ​ពី​ម្ហូប​សុខភាព​ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​ដែលមាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន​ម៉ាក​ក្រៅ​ស្រុក​នោះឡើយ ដោយ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចំបង ដោយ​ប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com