អត្ថបទពាណិជ្ជកម្ម
iOne នាំចូល​នាឡិកាដៃ​ម៉ូត​ថ្មី Holiday Season 2018 គុណភាព​ខ្ពស់ រូប​ស្អាត តម្លៃ​សមរម្យ​!
06, Nov 2018 , 2:53 pm        
រូបភាព
​បើ​ក្រឡេក​ទៅ​មើល​ការប្រើប្រាស់​សម្ភារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា នាឡិកាដៃ​ត្រូវបាន​គេ​ចាត់ជា​វត្ថុ​ដ៏​មានតម្លៃ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា បន្ទាប់ពី​ទូរស័ព្ទដៃ​។ ហេតុ​ដូច្នេះហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​មួយ​នេះ មាន​ក្រុមហ៊ុន​នាឡិកាដៃ​ធំៗ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន ប្រកាស​នាំមក​ម៉ូ​ដែល​ថ្មីៗ ប្លែកៗ គុណភាព​ខ្ពស់ និង​រូបរាង​ស្អាត ជាពិសេស តម្លៃ​ធូរ​សមល្មម​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​។​
 
​តួយ៉ាង កាលពី​នៅ​ថ្ងៃ​០៥ ខែវិច្ឆិកា ក្រុមហ៊ុន iOne ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​នូវ​នាឡិកាដៃ​ម៉ាក​ល្បីៗ ជាច្រើន​របស់​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ដូចជា Michael Kors, Fossil, Diesel និង Emporio Armani ជាដើម​នោះ បាន​បញ្ចេញ​នូវ​ម៉ូត​ថ្មីស្រឡាង​របស់ខ្លួន នោះ​គឺ​ម៉ូ​ដែល Holiday Season 2018 សម្រាប់​រដូវ​កាល​វិស្សមកាល​ថ្មី​នេះ​។ Holiday Season 2018 គឺជា​ម៉ូ​ដែល ដែលមាន​ការ​រចនា​ម៉ូត​ថ្មី ប្លែក និង​ពេញនិយម​បំផុត​របស់​អ្នកប្រើប្រាស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​


 
​នាឡិកា Holiday Season 2018 ម៉ូត​ថ្មី​នេះ​ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន iOne ព្រមទាំង​មានការ​ដាក់តាំង​បង្ហាញ និង លក់​នៅ​គ្រប់​សាខា​ទាំងអស់​របស់ iOne2u និង ហាង​ដែលជា​ដៃគូរ​សហការ​របស់ខ្លួន គឺ TIME STATION NEO ចាប់ពី​ថ្ងៃទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ​តទៅ​។​
 


​ជាពិសេស​ជាងនេះទៅទៀត​នោះ នៅក្នុង​ខែវិច្ឆិកា​នេះ​ផងដែរ ដើម្បី​អបអរ​សម្រាប់​វត្តមាន​នាឡិកាដៃ​ថ្មី​នេះ គ្រប់​សាខា​ទាំងអស់​របស់ iOne2u ក៏មាន​ការបញ្ចុះ​តម្លៃរ​ហូត​ដល់​ទៅ​៣​ភាគរយ លើ​ម៉ូត​នាឡិកា​ផ្សេងៗ​ទៀត ព្រមទាំង​មានការ​ថែម​ជូន​នូវ​កា​តាប​ស្ពាយ ម៉ូត​ថ្មី រចនា​ថ្មី របស់​ម៉ាក AGVA ដែល​រចនា​មក​សាកស​ម​នឹង​ស្តាយ​យុវវ័យ​។ 


 
​លោកអ្នក​អាច​រកមើល និង​ជាវ Holiday Season 2018 បាន នៅ​សាខា​ដូចខាងក្រោម​៖
 
​សាខា iOne2u Stores (HQ):  No. 25, Mao Tse Tung Blvd., Ground Floor, iOne Building, Boeung Keng Kang 1, Chamkar Morn, Phnom Penh, Cambodia Tel: 023 996 172
 
​សាខា AEON Mall Phnom Penh
 
1. iOne2u Stores: AEON Cambodia,1st Floor, Samdach Sothearos, Tonle Bassac, Chamkarmon
2. Time Station NEO: G-0026, #132, Samdach Sothearos, Tonle Bassac, Chamkarmon

​សាខា AEON Mall Sen Sok City
 
1. iOne2u Stores: AEON Cambodia, 1st Floor, St.1003, Phnom Penh Thmey, Sen Sok
2. Time Station NEO: AEON Mall Sen Sok City, 1st Floor, St.1003, Phnom Penh Thmey, Sen Sok Tel: +855 (88) 825 480 ៕
 





 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com