ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ គ្មានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំ ដូចការអះអាងរបស់លោក សម រង្ស៊ីឡើយ
× ចាំមើលទៅ! មេខ្លួនឯង បោកកូនខ្លួនឯងប៉ុណ្ណា? នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ឆ្លើយតបទៅនឹងការអះអាងរបស់លោក សម រង្ស៊ី ដែលថា នឹងមានការដោះលែងលោក កឹម សុខា នាថ្ងៃទី២៩ ខែធ្នូ ខណៈរដ្ឋាភិបាលត្រូវអបអរខួប២០ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ។
នាជំនួបជាមួយកម្មករ-កម្មការិនី ប្រមាណ២៣០០០នាក់នៅខេត្តតាកែវ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការអះអាងរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺជាការដែលមិនយល់ពីច្បាប់ពីព្រោះ លោក កឹម សុខា មិនទាន់ត្រូវបានកាត់ទោសនោះឡើយ ដូច្នេះ គ្មានហេតុផលអ្វីដែលសម្តេច ត្រូវលើកលែងទោសនោះដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com