ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន មិន​ព្រួយបារម្ភ​លើ​ការវាយប្រហារ​សេវា​អ៊ី​ន​ធ័​រ​ណិ​ត​ផ្ទាល់ខ្លួន​របស់​សម្តេច​ឡើយ​
07, Nov 2018 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធ័​រ​ណិ​ត (ISP) រង​នូវ​ការវាយប្រហារ​ DDoS ពី​សំណាក់​ក្រុម Hackers ដែល​ធ្វើ​ល្បឿន​សេវាកម្ម​ទាំងនោះ ដើរ​យឺត និង​រអាក់រអួល​។ ទាក់ទង​នឹង​បញ្ហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា សម្តេច​មិនមាន​ការព្រួយបារម្ភ​លើ​ការវាយប្រហារ​លើ​ការប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​តរបស់​សម្តេច​នោះឡើយ​។​

 
​ថ្លែង​នា​ជំនួប​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ ជាង​២៣០០០​នាក់​នៅ​តាកែវ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា សម្តេច​ប្រើប្រាស់​សេវាកម្ម​អ៊ី​ន​ធ័​រ​ណិ​ត​ពិសេស​របស់ខ្លួន ដោយ​មិនមាន​ការពាក់ព័ន្ធ​នឹង​សេវាកម្ម​ទូរ​សព្ទ​ដៃ​។​
 
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា សម្តេច​អាច​ប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត​នៅ​ទូទាំង​ពិភពលោក ពីព្រោះ​សេវាកម្ម​ដែល​សម្តេច​ប្រើប្រាស់​គឺ​ផ្អែកលើ​ផ្កាយរណប ដោយ​មិន​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ទូរ​សព្ទ​ណាមួយ​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com