សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) លើក​ទី​៤ រំពឹង​មាន​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​ចូលរួម​
អត្ថបទពាណិជ្ជកម្ម
សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) លើក​ទី​៤ រំពឹង​មាន​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​ចូលរួម​
07, Nov 2018 , 5:56 pm        
រូបភាព
​ភ្ញៀវកិត្តិយស​ច្រើនជាង ៣,០០០ នាក់ ត្រូវបាន​រំពឹងទុក​ថា​នឹង​មកជួប​ជុំគ្នា​នៅក្នុង​សន្និបាត​បញ្ញាវន្ត​ពិភពលោក (GAC) លើក​ទី ៤ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ​។ វាគ្មិន និង​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​ចូលរួម មានដូចជា ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​មកពី​ខាង​រដ្ឋាភិបាល សង្គម​ស៊ីវិល ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុន​អន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត​/​ស្ថាន​អគ្គរាជទូត អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រិន អតីត​និស្សិត​មកពី​ជុំវិញ​ពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏ដូចជា​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការទទួល​បានការ​អប់រំ​អន្តរជាតិ​ផងដែរ​។​
 
​សន្និសីទ GAC រួមមាន​កម្មវិធី​សំខាន់ៗ​ចំនួន​បី​៖ ការតាំង​ពិ​ព័រ​ណ៌​ពី​ការសិក្សា និង​ការងារ (​ចូលរួម​ដោយ​សេរី​) វេទិកា​ធុរកិច្ច និង​ការអប់រំ​ជា​សាកល (​ចូលរួម​ដោយ​សេរី​) និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។ ម្ចាស់​ឧបត្ថម្ភ​នៃ​សន្និសីត GAC លើក​ទី ៤ រួមមាន ធនាគារ ព្រី​នស៍ និង តេស្ត​ភាសា​អង់គ្លេស​អន្តរជាតិ IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum, ACE ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold និង NERA និង​ធនាគារ ស្ថាបនា ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver​។​
 
​ស៊េរី​នៃ​ព្រឹត្តិការណ៍​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៥ ដោយ​ស្ថាប័ន IDP Education ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ បច្ចុប្បន្ន សន្និបាទ GAC បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដែលជា​វេទិកា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការអប់រំ​អន្តរជាតិ និង​ការកសាង​បណ្តាញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ 


 
​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​សន្និសីត GAC ទាំងមូល​ក្នុង​ការកសាង​បណ្តាញ​ការងារ បង្កើត​ភាពជា​ដៃគូ និង​អបអរសាទរ​ចំពោះ​ការចូលរួម​វិភាគទាន និង​ការអប់រំ​អន្តរជាតិ នៅ​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន និង​កម្រិត​ជាតិ​។​
  
​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​ដែលជា​ផ្នែក​មួយ​នៃ​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក​នឹងត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម វ៉េង​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភ្ញៀវកិត្តិយស​ពី​ស្ថានទូត និង​លោក​ស្រេង​ម៉ៅ​នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​និង​ជា GAC Convenor ។​
 
​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល​នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នឹង​ផ្តល់ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​នៃ​ស្ថាប័ន​អប់រំ​ជាច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការអប់រំ​លំដាប់​អន្តរជាតិ​ចំពោះ​សិស្ស​និស្សិត និង​អ្នកជំនាញ ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ក៏ដូចជា​ស្ថាប័ន​អប់រំ​ក្នុងស្រុក​ដែលមាន​ចំនួន​សរុប ៥០ កន្លែង​ផងដែរ​។ ព័ត៌មាន​ស្តីពី​កម្មវិធីសិក្សា លក្ខខណ្ឌ​តម្រូវ​នៃ​ការអនុញ្ញាត​ឲ្យ​ចូលរៀន ដំណើរ​ការធ្វើ​ទិដ្ឋាការ​សិស្ស និង​អាហារូបករណ៍ នឹង​អាច​ទទួលបាន​ដោយផ្ទាល់​ពី​អ្នកតំណាង​ផ្នែក​អប់រំ អ្នក​ប្រឹក្សា​យោបល់​ការសិក្សា​នៅក្រៅ​ប្រទេស​នៃ​ស្ថាប័ន IDP Education មន្ត្រី​ទិដ្ឋាការ និង​អ្នកផ្តល់​សេវា​អាហារូបករណ៍​។ 
 
“​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា ការតាំងពិព័រណ៍​ការ​ងារ​និង​ការអប់រំ​សាកល នឹង​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត​ស្វែងយល់​អំពី​ពិភពលោក​តាមរយៈ​យើង ដោយ​ធ្វើ​ការជជែក​ជាមួយ​ស្ថាប័ន​នានា​ពី​ទីកន្លែង​ផ្សេងៗ​ជុំវិញ​ក្នុង​ពិភពលោក ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់​ពួកគេ​។ យើង​រំពឹងទុក​ថា​នឹងត្រូវ​ទទួល​ស្វាគមន៍​សាលារៀន​និង​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​ចំនួន​ប្រាំបួន​” នេះ​បើ​យោងតាម​ការលើកឡើងរ​បស់ ឈៀង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ដាក់​បញ្ជូន​សិស្ស​ក្នុង​ការអប់រំ និង​ជា​អ្នករៀបចំ​កម្មវិធី​នៅ​ស្ថាប័ន IDP Education (​កម្ពុជា​)​។​
 
​វេទិកា​ធុរកិច្ច និង​ការអប់រំ​សាកល នឹង​រៀបចំ​ក្នុងពេល​តែមួយ​ជាមួយនឹង​ការតាំង​ពិ​ព័រ​ណ៌ ដែលមាន​វាគ្មិន​ជជែក​ពិភាក្សាគ្នា ចូលរួម​ដោយ​អ្នកបង្កើត​គោលនយោបាយ ប្រតិបត្តិ​ករ​អាជីវកម្ម​ជាន់ខ្ពស់ សហគ្រិន អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ស្ថានទូត​/​ស្ថាន​អគ្គរាជទូត និង​សង្គម​ស៊ីវិល​។ ការពិភាក្សា​ក្នុង​វេទិកា​ពិភាក្សា​ធំៗ នឹង​ផ្តោតជាសំខាន់​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​ការវិវឌ្ឍ​ថ្មីៗ​បំផុត​ដើម្បី​ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​ចំពោះ​ស្ថានភាព​កម្ពុជា​នៅក្នុង​ពិភពលោក​។ 
 
​សន្និសីត GAC ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សភាពាណិជ្ជកម្ម និង​សមាគម​អតីត​និស្សិត​ចំនួន ១៨​។ សហគមន៍​ទាំងអស់នេះ ចាត់ទុកថា​សន្និសីត GAC មិន​ត្រឹមតែ​មានតម្លៃ​សម្រាប់​សមាជិក​របស់ខ្លួន​នោះទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​អ្នកចូលរួម​ជាច្រើន​ទៀតផង​ដែរ​។​


 
Allen Tan ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​លើកឡើងថា​៖ «​សន្និសីត GAC គឺជា​ព្រឹត្តិការណ៍​បញ្ញវន្ត​ដ៏​មាន​សារៈសំខាន់​បំផុត​នៅក្នុង​ឆ្នាំនេះ​។ មានការ​ពិភាក្សា​ជាច្រើន​ដែលមាន​សារសំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់ និង​កម្រិត​នៃ​បទពិសោធន៍​ផ្សេងៗ រាប់​ចាប់តាំងពី​កម្រិត​សិស្ស​និស្សិត​ដល់​ប្រធាន​ក្រុមហ៊ុន​។​»
 
Trevor Sworn, ប្រធាន BritCham បាន​លើកឡើងថា​៖ «​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខាង​វិស័យ​អប់រំ​ឲ្យ​មកជួបជុំ ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពង្រីក​នូវ​ទស្សនវិស័យ​របស់​ពួកគេ​។​»
 
David Sok Dara Marshall ប្រធានសភា​ពាណិជ្ជកម្ម​កាណាដា​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​បានដឹងថា មុខងារ​នៃ​សន្និបាត GAC ធ្លាប់​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងពេល​កន្លងមក ដែល​បង្កើត​គំនិតល្អៗ​ជាច្រើន​តាមរយៈ​ភាពជា​អ្នកដឹកនាំ​។​»
 
​លោក Bretton G. Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ឃើញថា ស្ថាប័ន IDP បន្ត​ពង្រីក​កម្រិត​នៃ​វេទិកា​ធុរកិច្ច និង​ការអប់រំ​បរិ​យាប​ន្ន និង​អាជីព​ការងារ​សម្រាប់​លទ្ធផល​ល្អប្រសើរ​ក្នុងពេល​អនាគត​។​»
​លោក​បណ្ឌិត LCT Eng Lykuong, ប្រធាន CWEA បាន​មានប្រសាសន៍ថា​៖ «​យើង​ជឿជាក់​លើ​ការអប់រំ​ល្អ និង​ការអភិវឌ្ឍ​យុវជន​សម្រាប់​អនាគត​ល្អប្រសើរ​។  សន្និសីត GAC គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សហ​គ្រិត​ជា​ស្ត្រី​ដើម្បី​ចូលរួម និង​រួមចំណែក និង​ពង្រីក​ទស្សនវិស័យ​រប​ស់​យើង​។​»
 
​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សន្និសីត GAC លើក​ទី ៤ និង​ដើម្បី​កក់​កន្លែង សូម​ចូលទៅ​កាន់ www.cambodiaga.org








 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70976 [1] => 69 [2] => សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) លើក​ទី​៤ រំពឹង​មាន​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​ចូលរួម​ [3] => content [4] => [5] => [6] => 100 [7] => 0 [8] => )