កីឡាជាតិ
ជាតិ
ប្រកួត​ថ្ងៃ​ដំបូង​ចំបាប់​ទទួលបាន​មេដាយ​សំរឹទ្ធ​៤​ពី​ជើងឯក​អាស៊ាន​នៅ​ហ្វីលីពីន​
08, Nov 2018 , 7:39 pm        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​៤ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​ក្នុង​ព្រឹត្តិការណ៍ Southeast Asian Wrestling and Grappling Championship នៅ​ហ្វីលីពីន កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ នេះ​មិនមែនជា​លទ្ធផល​ចុងក្រោយ​នោះទេ ពោលគឺ​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​បន្ត​ប្រកួត​លើ​វិញ្ញាសា​ជា​បន្តបន្ទាប់​ជាច្រើន​ទៀត​។​

 
​មេដាយ​សំរឹទ្ធ​ទាំង​៤​ខាងលើ​កម្ពុជា​ទទួលបាន​លើ​វិញ្ញាសា​ចំបាប់​សេរី​ទម្ងន់​៩៧​គីឡូក្រាម ដែល​ដណ្តើមបាន​ដោយ​កីឡាករ ឌន សៅ​, ចំបាប់​សេរី​ទម្ងន់​៨៦​គីឡូក្រាម​ដោយ​កីឡាករ ឆាំ ពិ​សិន​, ចំបាប់​សេរី​ទម្ងន់​៥៩​គីឡូក្រាម​ដោយ​កីឡាការិនី ឌន ស្រស់ និង​ចំបាប់​សេរី​ទម្ងន់​៦៥​គីឡូក្រាម​ដោយ​កីឡាការិនី សឿន នឿន​។​


 
​នេះ​ជា​មេដាយ​នៃ​ការប្រកួត​ថ្ងៃ​ដំបូង ពោលគឺ​កីឡាករ​កីឡាការិនី​កម្ពុជា ត្រូវ​បន្ត​ប្រកួតប្រជែង ដើម្បី​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​រហូតដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សម្រាប់​ការប្រកួត​នេះ កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១១​រូប ប្រតិភូ​១​រូប និង​គ្រូបង្វឹក​១​រូប​ឲ្យ​ចូលរួម​។ ការចូលរួម​នេះ​ដោយ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ការឧបត្ថម្ភ​រប​ស់លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​ជាង​១​ម៉ឺន​ដុល្លារ​។ 


 
​ក្រៅពី​ប្រជែង​ដណ្តើម​មេដាយ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ដកស្រង់​បទពិសោធ និង​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ ព្រោះ​កីឡា​ចំបាប់​ត្រូវបាន​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដាក់​ក្នុង​ព្រឹត្តិការណ៍ ASEAN Games 2019៕ 

Tag:
 ចំបាប់​
  ឌន សៅ​
© រក្សាសិទ្ធិដោយ thmeythmey.com