កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid តែងតាំង​លោក Santiago Solari ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​
14, Nov 2018 , 9:02 am        
រូបភាព
លោក Santiago Solari កាន់តំណែងជាគ្រូបង្វឹក Real Madrid ដល់ឆ្នាំ​២០២១។ រូបថត AFP
លោក Santiago Solari កាន់តំណែងជាគ្រូបង្វឹក Real Madrid ដល់ឆ្នាំ​២០២១។ រូបថត AFP
ដោយ: ថ្មីៗ
​លោក Santiago Solari ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​របស់​ក្លិប Real Madrid រហូតដល់​ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ទាំង​៤​ប្រកួត​ដំបូង​។​

 
​លោក Solari ជនជាតិ​អា​ហ្ស​ង់​ទីន អាយុ​៤២​ឆ្នាំ បាន​ចូលកាន់​តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ជំនួស​កាលពី​ថ្ងៃទី​២៩ ខែតុលា បន្ទាប់ពី​ក្លិប​បាន​បណ្តេញ​លោក Julen Lopetgui​។​
 
​លោក​បាន​ដឹកនាំ​ក្លិប​ឈ្នះ​ទាំង​៤​ប្រកួត​ដំបូង​ខ្លួន ដែល​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ Real ប្រញាប់​តែងតាំង​លោក Solari ដើម្បី​កុំ​ឲ្យ​រំលោភច្បាប់​ការងារ​នៅ​អេ​ស្ប៉ា​ញ ព្រោះ​គ្រូបង្វឹក​បណ្តោះអាសន្ន មិនត្រូវ​កាន់ការ​ងារ​លើសពី​ពីរ​សប្តាហ៍​នោះឡើយ​។​
 

Tag:
 Real Madrid
  Santiago Solari
© រក្សាសិទ្ធិដោយ thmeythmey.com