អត្ថបទពាណិជ្ជកម្ម
Vivo Y95 នឹង​បង្ហាញខ្លួន​ឆាប់ៗ​នេះហើយ​
15, Nov 2018 , 3:52 pm        
រូបភាព
​ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន vivo បាន​ប្រឡូក​ក្នុង​វិស័យ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ទើបតែ​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ vivo ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន និង​នៅតែ​រក្សាបាន​នូវ​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ ដ្បិតតែ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo មិនមែនជា​ស្មា​ត​ហ្វូ​ន​ដែល​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​កំពូល​មែន ប៉ុន្តែ​បើ​និយាយ​ពី​ការ​រចនា​ម៉ូដ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​នីមួយៗ​វិញ គឺ​សុទ្ធសឹង​តែមាន​ភាពលេច​ធ្លោ ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ទាន់សម័យ ដោយមាន​បំពាក់​ដោយ​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើបៗ​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ដទៃ​ឡើយ​។
 
​ដូច​អ្នក​ទាំងអស់គ្នា​បានដឹងហើយថា ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo មានត្រកូល​តំណាង​របស់ខ្លួន​២ គឺ ៖ បងប្អូន​នៃ​ត្រកូល V  និង​ត្រកូល Y ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង និង​មាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ។​
 
​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក​នាពេលខាងមុខ​នេះ ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ខ្លួន​មួយ​សេរី​ទៀត ហើយ​វា​ត្រូវជា​បងប្អូន​រួម​ជំនាន់​របស់​ត្រកូល Y ដែរ  នោះ​គឺ​ម៉ូ​ឌែ​ល vivo Y95​។ តាម​ការប៉ាន់ស្មាន វា​អាច និង​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​មុន ឬ​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។ យ៉ាងណាមិញ​ចំពោះ vivo Y95 នេះ នៅ​មិនទាន់​បានប្រកាស​ឲ្យ​ដឹង​អំពី​តម្លៃ និង​លក្ខណៈសម្បត្តិ​របស់​វា​ជាក់លាក់​នៅឡើយ​ទេ ហើយ​សង្ឃឹមថា​កា​រចនា ម៉ូដ​មិន​ចាញ់​ជំនាន់​សិស្ស​ច្បង​វា​ទៅ​ចុះ​។​


 
​យើង​រង់ចាំ​មើលថា តើ​ម៉ូ​ឌែ​ល​ជំនាន់​ចុងក្រោយ vivo Y95 មួយ​នេះ នឹងមាន​អ្វី​ពិសេស ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ ចំពោះ​សមាជិក​ថ្មី​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល Y មួយ​នេះ ហើយក៏​សង្ឃឹម​ផងដែរ​ថា ម៉ូ​ឌែ​ល vivo Y95 នឹងត្រូវ​បានដាក់​លក់​ជា​ផ្លូវការ ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​មួយ នៅលើ​ទីផ្សារ​កម្ពុជា​។ ជឿជាក់ថា អតិថិជន ដែល​តែងតែ​គាំទ្រ​ទៅលើ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo និង​ចាំ​ទទួល​ការមកដល់​សមាជិក​ថ្មី vivoY95 មួយ​នេះ​។  ចង់ដឹង​ឲ្យ​កាន់តែច្បាស់ សូម​លោកអ្នក​រង់ចាំ​តាមដាន តាមរយៈ ផេ​ក​ហ្វេ​ស​បុក ផ្លូវការ របស់​ក្រុមហ៊ុន​vivo ទាំងអស់គ្នា ដើម្បី​ដឹង​ពី​តម្លៃ និង​រូបរាង​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com