អត្ថបទពាណិជ្ជកម្ម
និស្សិត​អាហារូបករណ៍​ជីប ម៉ុង បានធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល​២​ថ្ងៃ នៅ​បណ្តា​រោងចក្រ​របស់​ក្រុមហ៊ុន​
20, Nov 2018 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ក្រុមនិស្សិត​អាហារូបករណ៍​ជីប ម៉ុង ជំនា​ន់ទី​១ បានធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល​២​ថ្ងៃ នៅតាម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៣ របស់​ក្រុមហ៊ុន ជីប ម៉ុង​។ 
 
​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Enrichment Program របស់​អាហារូបករណ៍​ជីប ម៉ុង ដែល​ក្នុងនោះ ក្រុមនិស្សិត​អាហារូបករណ៍ មានឱកាស​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​ផ្ទាល់ នៅតាម​បណ្តា​រោងចក្រ​នានា​របស់ ក្រុមហ៊ុន ជីប ម៉ុង ដើម្បី​ស្គា​ល់ពី​ផលិតផល​ក្នុងស្រុក និង​គុណភាព​ផលិតផល​ទាំងនោះ ក៏ដូចជា​បានឃើញ​សង្វាក់​ផលិតកម្ម ផ្ទាល់​របស់​រោងចក្រ​ផងដែរ​។ 


 
​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃនេះ បាន​នាំ​និស្សិត​អាហារូបករណ៍ ទៅដល់​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា និង​ភេសជ្ជៈ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​ផលិត​ក្បឿង និង​ទុយោ​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ព្រមទាំង​រោងចក្រ​ផលិត​ស៊ីម៉ងត៍​អូដ្ឋ របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ដែល​ស្ថិតក្នុង​ខេត្តកំពត​។ 




 
​នៅ​ព្រឹក​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុមនិស្សិត​អាហារូបករណ៍​ជីប ម៉ុង ព្រមទាំង​បុគ្គលិក និង​និស្សិត​អាហារូបករណ៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ក្នុង​ខេត្តកំពត បាន​ចូលរួម​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្តកំពត អាជ្ញាធរ​មូលដ្ឋាន និង​សិស្សានុសិស្ស​មកពី​សាលា​នានា​ក្នុង​ខេត្ត​។  


 
​កញ្ញា សៀក ប៉ និស្សិត​អាហារូបករណ៍ ជីប ម៉ុង បាន​ថ្លែងថា រូបនាង​ពិតជា​សប្បាយរីករាយ​ណាស់ ដែលមាន​មានឱកាស​ស្វែងយល់​ពី​សង្វាក់​ផលិតកម្ម​ផ្ទាល់​ក្នុង​រោងចក្រ បន្ថែម​ពីលើ​ការសិក្សា​ទ្រឹស្តី​នៅ​សាលា​ហើយ​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​ទស្សនកិច្ច​សិក្សា​រយៈពេល​២​ថ្ងៃនេះ  បានធ្វើ​ឲ្យ​កញ្ញា សៀក ប៉ បាន​ស្គាល់​សិស្ស​អាហារូបករណ៍​ដទៃ​ទៀត ហើយ​មានឱកាស​ចូល​រូ​ម​ការងារ​សង្គម​ផងដែរ​។ កញ្ញា សៀក ប៉ បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖«​ជាក់ស្តែង​ក្នុងថ្ងៃនេះ យើង​បាន​ចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ នៅក្នុង​ក្រុង​កំពត ដែល​នេះ​ជា​កិច្ចការ​សង្គម​ដ៏​ប្រពៃ​មួយ​ដែល​យុវជន​កម្ពុជា​គួរតែ​ចូលរួម​»​។​
 




​គួរ​បញ្ជាក់ថា បេក្ខជន​ជាប់​អាហារូបករណ៍ ជីប ម៉ុង ឆ្នាំ​២០១៨ នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com