កីឡាជាតិ
ជាតិ
វិចិត្រ, ច័ន្ទប៉ូលីន, មុនីឧត្តម និងសុខផេង ស្ថិតក្នុងជម្រើសដំបូង
× សម្រាប់ការប្រកួត AFF Suzuki Cup 2018 ជាមួយឡាវនាល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា នេះ លោក Keisuke Honda ដែលដឹកនាំក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់ បានដាក់អ្នកចាំទី អ៊ុំ វិចិត្រ ខ្សែបម្រើអន ច័ន្ទប៉ូលីន, ប្រាក់ មុនីឧត្តម និងកែវ សុខផេង ក្នុងជម្រើសដំបូង ខណៈ ចាន់ វឌ្ឍនាកា លេងក្នុងតំណែងខ្សែប្រយុទ្ធជំនួស រ៉ឹង ប៊ុនហៀង ។
កម្មវិធីប្រកួតត្រូវប្រព្រឹត្តទៅនៅម៉ោង៦ និង៣០នាទីនៅពហុកីឡដ្ឋានជាតិ ខណៈក្រុមទាំងពីរស្វែងរកបីពិន្ទុជាលើកដំបូង៕
© រក្សាសិទ្ធិដោយ thmeythmey.com