ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បង្ការ​ការពុល​ដោយសារតែ​កាបូនម៉ូណូអុកស៊ីត (CO)
06, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាបូនម៉ូណូអុកស៊ីត​ត្រូវបាន​គេ​ស្គាល់​ថា ជា​ឃាតករ​ឈាម​ត្រជាក់ ដោ​សយារ​តែ​វា​ជា​ឧស្ម័ន​ពុល​ដែល​គ្មាន​ក្លិន និង​រសជាតិ​ឡើយ​។ ក្នុង​សហរដ្ឋអាមេរិក​មាន​មនុស្ស​ស្លាប់​ច្រើនជាង ៤០០​នាក់​ក្នុង​មួយឆ្នាំៗ​ដោយសារតែ​ពុល​កាបូនម៉ូណូអុកស៊ីត​នេះ ហើយ​ក៏មាន​មនុស្ស​ច្រើនជាង ៥០០០០​នាក់​ដែរ ដែល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដោយសារតែ​ការប៉ះពាល់​នឹង​ឧស្ម័ន​មួយ​នេះ​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​អំពី​ការបន្ថយ​ឱកាស​ពុល​CO នេះ​៖
 
•​ ​មិនត្រូវ​ឲ្យ​ម៉ូ​ូ​តូ​បញ្ឆេះ​ចោល​ខណៈពេលដែល​ទុក​វា​នៅក្នុង​បន្ទប់​ឡើយ​
•​ ​មិនត្រូវ​បើក​ដំណើរ​ការណ៍​ចរន្ត​ភ្លើង ឬ​ម៉ាស៊ីន​ដំន​ណើ​រ​ការណ៍​ដោយ​សាំង​ក្នុង​បន្ទប់​បិទ​ជិត​ឡើយ​លុះត្រា​តែមាន​បំពាក់​ឧបករណ៍​ជំនាញ​សង្គ្រោះ​ត្រឹមត្រូវ​ក្នុងនោះ​
•​ ​មិនត្រូវ​ប្រើ​ធ្យូង​បង្កាត់ភ្លើង​នៅក្នុង​ផ្ទៃ​ដែល​បិទ​ជិត ឬ​តង់​ឡើយ​
•​ ​បើសិនជា​អ្នក​គិតថា អ្នក​បាន​ប៉ះពាល់​នឹង​ឧស្ម័ន​ម៉ូ​ណូ​អុកស៊ីត ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com