ជាតិ
ពីនេះ ពីនោះ
តើពាក្យ «ម្តេច, ម៉េច និងមិច» មានន័យដូចគ្នា និងខុសគ្នាដូចម្តេច?
× ពាក្យថា «ម្តេច ម៉េច និងមិច» ទាំងប៉ុន្មាននេះ មហាជននៅតែមានភាពស្រពេចស្រពិលក្នុងការប្រើប្រាស់នៅឡើយ។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់លម្អិតថា ការប្រើប្រាស់រវាងពាក្យនីមួយៗ។
«ម្តេច» ជានិបាតសព្ទ សម្រាប់និយាយចោទសួរជាសំណួរ ដូចជា ម្តេចទៅអេះ? យ៉ាងណាទៅអេះ? ធ្វើម្តេចហ្ន៎? ភាគច្រើននិយាយម្យ៉ាងទៀតថា ដូចម្តេច?។ ដើម្បីបញ្ជាក់ពីសំណួរឲ្យកាន់តែច្បាស់បន្ថែមទៀត ពូកគេប្រើពាក្យ ពាក្យថា ម្តេចទៅ? ឬយ៉ាងណាទៅ? ឬធ្វើម្តេចទៅ?ជាដើម។
ដោយឡែក «ម៉េច» ជាបុច្ឆននិបាត ក៏មានន័យថា ចោទសួរគ្នាដោយឆ្ងល់ និងដោយចង់ដឹង ដូចជា ម៉េចកើតទេ? ម៉េចបានទេ? ថាម៉េច? ម៉េច ប្រើសម្រាប់ដោយសេចក្តីសិ្នទ្ធសា្នល ដោយនិយាយថា ម៉េចក៏ដោយ, ម៉េចទៅ? ថាម៉េច? យ៉ាងម៉េច? ជាដើម។
ចំណែក «មិច» មានអត្ថន័យដាច់ដោយឡែកពីពាក្យទាំងពីរខាងលើនេះ។ «មិច» ជាកិរិយាសព្ទ មានន័យថា ប៉ប្រិចភ្នែកខ្លាំងសម្តែងអាការជាសញ្ញា ឲ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឲ្យសញ្ញាគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com