កំណាព្យ
ជាតិ
អ​៤​ដែល​គួរ​ចៀសវាង​!
23, Dec 2018 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ


​បទ កាកគតិ ប៉ាកកា​ខ្មៅ​

 
-​អ​៤​នេះ​ណា​     ​ចាស់​លោក​ប្រាប់ថា ​គ្មាន​ឡើយ​ក្តី​សុខ​
​គ្មាន​អ្នក​រាប់រក​ ​ឬ​មក​អែអុក​ ​ចួន​ត្រូវ​ចាប់​ចុក​
​អ្នកស្រុក​ស្អប់​មុខ​។​
 
-​អ​១​អុចអាល​ ​ចាស់​លោក​ដំណាល​ ​បណ្តាល​ជួប​ទុក្ខ​
​អ្នក​ធ្លាប់​ប្រព្រឹត្ត​ ​លៃ​គិត​ចាក់រុក​ ​ត្រូវ​បរាមុខ​
​ផ្ទេរ​ផ្ទុក​ខ្លួនឯង​។​
 
-​អ​២​អួតអាង​ ​លើកខ្លួន​ឡើងចាង​ ​ដើរ​កាង​ខែង​រែង​
​បាក់អំនួត​ច្បាស់​ ​តាម​ចាស់​សម្តែង​ ​ដូច​លេប​គ្រាប់​ស្លែង​
​ខ្លួនឯង​អ្នកស្លាប់​។​
 
-​អ​៣​អេចអូច​ ​សម្តី​ប៉​ផ្លូច​ ​អាច​ខូចការ​យ៉ាប់​
​ជួន​មានរឿង​ធំ គេ​គុំរ​កកាប់​ ​គេ​លែង​ចង់​ស្តាប់​
​ទោះ​ប្រាប់ថា​ពិត​។​
 
-​អ​៤​អែបអប​ ​ទោះ​ខុស​ក៏​ស្រប​ ​រណប​មិន​គិត​
​មានតែ​កំណើត​ ​កើត​ធ្ងន់​ដី​ពិត​ ​ចាស់​ហៅ​ជីវិត​
​រស់​ពិត​ឥ​ន័យ​៕
​អេចអូច​អុចអាល​ ​ចាស់​លោក​ដំណាល​ ​​មិន​បណ្តាល​សុខ​
​អែបអប​អួតអាង​ ​ឡើងចាង​ពេញ​ស្រុក​
  
​អ​បួន​យ៉ាង​ដែល​គួរ​ជៀសវាង​៖ អួតអាង អុចអាល អេប​អប និង​អេចអូច «​សុភាសិត​ខ្មែរ​»

© រក្សាសិទ្ធិដោយ thmeythmey.com