អត្ថបទពាណិជ្ជកម្ម
លេចចេញ​តម្លៃ និង​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ vivo Y91i ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​ម៉ូ​ឌែ​ល​ចុងក្រោយ​របស់ vivo!
29, Dec 2018 , 3:30 pm        
រូបភាព
​ក្រោយពី​បានដឹង ព័ត៌មាន​នៃ​ការមកដល់​របស់ vivo Y91i ជំនាន់​ចុងក្រោយ ក្នុងពេល​ឆាប់ៗ​ខាងមុខ ពេលនេះ​ក្រុមហ៊ុន vivo ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហើប​ពី​តម្លៃ និង​លក្ខណៈសម្បត្តិ​មួយចំនួន នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​នេះហើយ​។​
 
 vivo Y91i នឹង​បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​ក្នុងប្រទេស​យើង​ជាមួយនឹង​កញ្ចប់​តម្លៃ ១៥៩​ដុល្លារ ហើយ​វា​ក៏មាន​ជម្រើស​ពីរ​ពណ៌​ផងដែរ ដែលមាន​ដូចជា ខ្មៅ​លាយ​ខៀវ (Starry Black) និង​ពណ៌​ទឹកសមុទ្រ​ខៀវ (Ocean Blue)​។​
 
 ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​មួយចំនួន​វិញ​មានដូចជាៈ​


 
-    ប្រើ​បន្ទះ​ឈី​ប MediaTek 6762R, CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2 GHz
-    មាន​រ៉េ​ម 2GB, អង្គ​ផ្ទុក​ទិន្នន័យ 16GB និង​អាច​ថែម​ក្រៅ​បាន 256GB
-    មាន​ថ្ម​ទំហំ 4030 mAh
-    ដំណើរការ​ដោយ Android 8.1 និង​ស្បែក Interface ប្រភេទ Funtouch OS 4.5
-    អេក្រង់ 6.22 អ៊ី​ញ FullView-Display ក្នុង​កម្រិត​បង្ហាញ​រូបភាព HD+ (1520 x 720) pixels និង​មាន Aspect Ratio 19:9
-    មាន​កាមេរ៉ា​មុខ​ទំហំ 8MP, កាមេរ៉ា​ក្រោយ (13MP + 2MP)
-    អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
-    មានមុខ​ងារ Face Unlock + FingerPrint
 
​ដូចនេះ​សម្រាប់​អតិថិជន​របស់ vivo ដែលមាន​បំណង នឹង​ចង់​ក្លាយខ្លួនជា​ម្ចាស់ ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​ជំនាន់​ក្រោយនេះ អ្នក​អាច​រក​កុម្ម៉ង់​ទុក​បាន នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលជា​តំណាង​ចែកចាយ​របស់ vivo៕

© រក្សាសិទ្ធិដោយ thmeythmey.com