អត្ថបទពាណិជ្ជកម្ម
Galaxy A9 រាង​ឡើង​ស្លី​ម​,​កាលី​ប​,​ទាន់សម័យ ហើយ​តម្លៃ​ត្រឹមតែ ៥៥៩​ដុល្លារ ទាប​ជាង​ទីផ្សារ​អន្តរជាតិ
31, Dec 2018 , 10:41 am        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​សាម​សុង បាន​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍ 4XFUN នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ល្បីៗ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដើម្បី​សម្ពោធ​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ខាងក្រោយ ៤ គ្រាប់​ដំបូង​បំផុត​ក្នុង​ពិភពលោក គឺ Galaxy A9 ។ ទូរ​សព្ទ Galaxy A9 ដែលមាន​ការ​រចនា​រូបរាង​ឡូយ​កប់ ទាន់សម័យ ស្លី​ម បច្ចេកវិទ្យា​ទំនើប និង​លក្ខណៈពិសេស​ជាច្រើន​ទៀត​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​លំដាប់​ប្រណិត​ត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ​។
 
​ចង់​ធ្វើជា​ម្ចាស់​របស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះដែរ​ទេ​? អីចឹង​កុំ​បង្អង់​ទៀត​អី ឥឡូវនេះ កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Galaxy A9 មាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​។ តម្លៃ​របស់​វា​នៅ​កម្ពុជា គឺ​ល្អ​បំផុត​ត្រឹមតែ ៥៥៩ ដុល្លារ តែប៉ុណ្ណោះ ខណៈពេលដែល​តម្លៃ​រប​ស់​ស្មា​ត​ហ្វូ​ន Galaxy A9 នៅលើ​ទីផ្សារ​អន្តរជាតិ​ប៉ែក​ខាង​អ៊ឺរ៉ុប​គឺ​ដល់​ទៅ ៥៩៩ អ៊ឺ​រ៉ូ (​ប្រហែលជា ៦៨២ ដុល្លារ​) ឯណោះ​។​


 
Galaxy A9 មាន​ភាព​ទាក់ទាញ​ខ្លាំង ជាមួយនឹង​ការ​រចនា​កាមេរ៉ា ៤​គ្រាប់ សម្រាប់​ថតរូប​ភាព​ដ៏​ល្អឥតខ្ចោះ ស្រស់ស្អាត ហើយ​សូម្បីតែ​ការប្រើប្រាស់​ពណ៌​ខាងក្រោយ​របស់​វា ក៏​ជា​ពណ៌ Gradients ដ៏​ទាក់ទាញ​ថែមទៀត ដូចជា​ពណ៌​ផ្កាឈូក ពណ៌​ខៀវ និង​ពណ៌​ខ្មៅ ដែល​សុទ្ធសឹងតែ​មានការ​ពេញនិយម​ខ្លាំង នៅលើ​ទីផ្សារ​ពិភពលោក និង​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។ Galaxy A9 មាន​ភាព​ទាក់ទាញ​ខ្លាំង​ដោយសារតែ​វា​មាន​រូបរាង​ស្លី​ម ការ​រចនា​ឡូយ​កប់ អេក្រង់​ធំ 6.3 អ៊ី​ញ Full HD+ Super AMOLED ច្បាស់​ត្រជាក់​ភ្នែក​ងាយស្រួល​ក្នុងការ​ទស្សនា ប្រព័ន្ធ​សំឡេង Dolby Atmos Surround Sound ស្តាប់ទៅ​ពិតជា​ពីរោះ​រណ្តំ​ចិត្ត ដូចជា​ក្នុង​រោងកុន ហើយ​បើ​អ្នក​បាន​កាន់​ស្មា​ត​ហ្វូ​ន​នេះ​នៅក្នុង​ដៃ​ហើយ អ្នក​ពិតជា​មាន​អារម្មណ៍​កក់ក្តៅ​ចង់​ប្រើប្រាស់​បំផុត​។​
 
​សូម​ប្រញាប់​រួសរាន់​ឡើង​! មក​ទទួលយក​កំពូល​ស្មា​ត​ហ្វូ​ន Galaxy A9 កាមេរ៉ា ៤ គ្រាប់​ដំបូង​បំផុត​របស់​ពិភពលោក​នេះ​ភ្លាម​ទៅ ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ ៥៥៩ ដុល្លារ ប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អ​ញ្ចើ​ញ​មកកាន់​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​៖ 1800 203 232​។​
 
​ខាងក្រោម​នេះ គឺជា​លក្ខណៈពិសេស​ទាំង​៥  របស់​កំពូល​ស្មា​ត​ហ្វូ​ន Galaxy A9 គឺជា​ចំណុច​លេចធ្លោ​ដែល​អតិថិជន​គួរតែ​ដឹង​៖
 
១. កាមេរ៉ា ៤ គ្រាប់​ល្អ​បំផុត និង​ដំបូង​បំផុត​នៅក្នុង​ពិភពលោក​៖ Galaxy A9 នេះ​បំពាក់​នូវ​កាមេរ៉ា ៤ គ្រាប់ ដែល​កាមេរ៉ា​ទីមួយ​ជា​ប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់​ចាប់​ប្លង់​រូបភាព​ទូលាយ បាន​កាន់តែ​ធំ​ដល់​ទៅ​កម្រិត 120 ដឺ​ក្រេ​។ កាមេរ៉ា​ទី ២ ជា​ប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់​ពង្រីក​រូបភាព​បាន​ឆ្ងាយ​ទ្វេដង នៅតែ​ច្បាស់​ស្រស់ស្អាត ។ កាមេរ៉ា​ទី ៣ ជា​ប្រភេទ Main Camera ទំហំ 24MP (F1.7) អាច​ថតរូប​ភាពច្បាស់ មិន​ថា​យប់​ថ្ងៃ ឬ​កន្លែង​ដែលមាន​ពន្លឺ​តិច​នោះទេ​។ ចំណែក​កាមេរ៉ា​ទី ៤ ជា​ប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់​ជាមួយនឹង​មុខងារ Live Focus ដែល​អាច​ថតរូប​ភាព​ផ្ទៃ​ខាងក្រោយ ព្រិល​ដាច់​ស្រស់ស្អាត​បំផុត​។ កាមេរ៉ា Selfie ខាងមុខ​ទំហំ 24MP ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា Scene Optimizer ដែល​អាច​ចាប់​សម្គាល់​វត្ថុ​អ្វីមួយ នៅក្នុង​រូបភាព​របស់​អ្នក រួមទាំង​បច្ចេកវិទ្យា Flaw Detection ដែល​អាច​ដឹងថា​អ្នកណាម្នាក់​ព្រិច​បិទ​ភ្នែក ឬ​រូបភាព​ព្រិល​។ ដូច្នេះ​អ្នក​អាច​ថតរូប​ភាពជា​ថ្មី​បាន​យ៉ាង​ងាយ​។ ពិសេស​ជាងនេះទៀត​នោះ វា​ក៏មាន​ការបន្ថែម​នូវ Stickers, Stamps, Filters និង AR Emoji ជាច្រើន​ទៀត​ដើម្បី​ផ្តល់នូវ​រូបភាព​ល្អឥតខ្ចោះ​។​


 
២. ការ​រចនា​រូបរាង​យ៉ាង​ប្រណិត ទាក់ទាញ​ខ្លាំង​បំផុត អេក្រង់​ធំ​ងាយស្រួល​ក្នុងការ​ទស្សនា និង​ការកម្សាន្ត​។ Galaxy A9 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​ផលិតឡើង​ដើម្បី​បង្ហាញ​អំពី​រស​និយម​របស់​អ្នក ហើយ​វា​មាន​ពណ៌​ទាក់ទាញ​ចិត្តខ្លាំង​តែម្តង គឺ​ពណ៌​ខ្មៅ (Caviar Black) ឬ​ពណ៌​ខៀវ (Lemonade Blue) ឬ​ពណ៌​ផ្កាឈូក (Bubblegum Pink) ។ វា​ក៏មាន​មុខងារ Always On Display សម្រាប់​បង្ហាញ​សារ notifications ពេលវេលា កាលបរិច្ឆេទ និង​ថាមពល​ថ្ម​នៅលើ​អេក្រង់ ដោយ​មិនចាំបាច់​ដោះ​សោរ​នោះទេ​។ សម្រាប់​ការប្រើប្រាស់​មុខងារ Multitasking នោះ វា​ភ្ជាប់​ជាមួយនឹង​កម្មវិធី App Pair ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​ពីរ​នៅក្នុងពេល​តែមួយ​។​
 
៣. កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដំណើរការ​លឿន ធ្វើការ​ងារ​បាន​ច្រើន​៖ បន្ទះ​ឈី​ប Qualcomm Snapdragon 660 Octa-Core Processor និង​រ៉េ​ម​ទំហំ 6GB ដែល​ធ្វើឱ្យ​ល្បឿន​របស់​ម៉ាស៊ីន​ស្មា​ត​ហ្វូ​ន​នេះ លឿន​ក្នុងការ​ប្រើប្រាស់ Livestreaming ឬ Multitasking ។ Galaxy A9 មាន​ម៉េ​មូ​រី​ទំហំ 128GB ធំ​គ្រប់គ្រាន់​ក្នុងការ​រក្សាទុក​រូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត និង​ឯកសារ​សំខាន់ៗ​ជាច្រើន​ទៀត​តាម​តម្រូវការ​។ អ្នក​អាច​បន្ថែម microSD Card ទំហំ 512GB ថែមទៀត​។ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា គឺ Android 8.0 (Oreo) ដែលមាន​ការនាំ​មុខងា​រ​ថ្មីៗ និង​កម្មវិធី​ឆ្លាត​វៃ​ជាច្រើន​ទៀត​។​


 
៤. ថាមពល​ថ្ម​ខ្លាំង​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ បញ្ចូល​ថ្ម​ឆាប់​ពេញ​៖ Galaxy A9 មាន​ថាមពល​ថ្ម​ខ្លាំង​ទំហំ 3800mAh អាច​ប្រើប្រាស់​បាន​ពេញ​មួយថ្ងៃ ដូច​ជាការ​ទស្សនា​វីដេអូ ការជជែក​កម្សាន្ត និង​ការលេង​ហ្គេម​ជាដើម​។ រន្ធ​ដោត​បញ្ចូល​ថ្ម Type-C ទ្រទ្រង់​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន Fast Charging ថែមទៀត​។​
 
៥. ប្រព័ន្ធ​សំឡេង Dolby Atmos Surround Sound និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​៖  ប្រព័ន្ធ​សំឡេង Dolby Atmos Surround Sound ផ្តល់​បទពិសោធន៍​ថ្មី នៃ​ការ​ស្តាប់​សំឡេង 360 ដឺ​ក្រេ ពីរោះ​រណ្តំ​ចិត្ត​តែម្តង​។ ប្រព័ន្ធ​សុវត្ថិភាព​រួមមាន បច្ចេកវិទ្យា​ស្កេ​ន​មុខ (Face Recognition) ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ (Fingerprint), Pattern, ការប្រើប្រាស់​លេខ​សម្ងាត់ ឬ PIN ជាដើម​។ វា​ក៏​ភ្ជាប់​ជាមួយនឹង​កម្មវិធី Samsung Knox និង Secure Folder ងាយស្រួល ក្នុងការ​រក្សាទុក​នូវ​ឯកសារ​សម្ងាត់​របស់​អ្នក កុំ​ឲ្យ​អ្នកដទៃ​អាច​បើក​ចូល​មើល​បាន​ថែមទៀត​។ Galaxy A9 នេះ ក៏​ភ្ជាប់​ជាមួយនឹង​ជំនួយការ​ឆ្លាត​វៃ Bixby ដែល​អ្នក​អាច​បញ្ជា​ស្មា​ត​ហ្វូ​ន​នេះ ធ្វើ​រឿង​ជាច្រើន​សម្រាប់​អ្នក​។ អ្នក​គ្រាន់តែ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង Bixby នេះ ឬ​និយាយថា “Hi Bixby” ដើម្បី​ចាប់ផ្តើម​ការបញ្ជា​របស់​អ្នក​៕



 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com