ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុក រ៉ាប៊ុន ហាម​មន្ត្រី​យក​យានយន្ត​ស្លាក​លេខ​រដ្ឋ​ជិះ​ទៅ​ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​
04, Jan 2019 , 1:50 pm        
រូបភាព
​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ
​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ
ដោយ: ថ្មីៗ
​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី​២៧ ខែធ្នូ បានចេញ​សេចក្តីណែនាំ​មួយ​ដល់​មន្ត្រី​របស់ខ្លួន​ទាក់ទង​នឹង​ការប្រើប្រាស់​ទោចក្រយានយន្ត និង​រថយន្ត​របស់​ក្រសួង ពោលគឺ​យាន​ដែលមាន​ស្លាក​លេខ​រដ្ឋ​។​

 
 
​ក្នុង​សេចក្តីណែនាំ​របស់ខ្លួន លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ទ្រព្យ សម្បត្តិ​រដ្ឋ និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័នរដ្ឋ និង​មន្ត្រីរាជការ​សាធារណៈ​។ ទាក់ទង​នឹង​ការប្រើប្រាស់​យានយន្ត​ស្លាក​លេខ​រដ្ឋ លោក អ៊ុក រ៉ាប៊ុន បាន​ណែនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ចំនួន​៣​ចំណុច​។​
 
​នៅ​ចំណុច​ដំបូង លោក​បានស្នើ​ឲ្យ​មន្ត្រី​ខ្លួន​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​បើកបរ​ថ្លៃថ្នូរ​ដោយ​គោរព​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ចំណុច​បន្ទាប់ លោក​ហាម​ប្រើប្រាស់​យានយន្ត​ទាំងនោះ ក្រៅពី​ម៉ោង​ការងារ ជាពិសេស​ជិះ​ទៅ​កន្លែង​បម្រើ​សេវាកម្ម​សប្បាយ​ផ្សេងៗ ដូចជា ក្លិប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា​ជាដើម​។​
 
​បន្ថែម​ពីលើ​នេះ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក៏បាន​ហាម​មន្ត្រី​យក​យានយន្ត​ស្លាក​លេខ​រដ្ឋ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​៕
 
 

Tag:
 អ៊ុក រ៉ាប៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com