ជាតិ
សង្គមជាតិ
ម្ចាស់​ហាង​ឌែ​ម៉ូ​គ្លីនិក រង​បទ​ចោទ «​គំរាម​ហែកកេរ្តិ៍​» ក្រោយ​លួច​ថត​អតិថិជន​ដើម្បី​ជំរិត​ទារប្រាក់​
04, Jan 2019 , 5:20 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ អ្នកស្រី ហូ​វ ដា​ណេ ជា​ម្ចាស់​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី «​បទ​គំរាម​ហែកកេរ្តិ៍ បទ​គំរាមកំហែង​យកប្រាក់ និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​»​។

 

 
​ជាមួយគ្នានេះ ក៏មាន​ស្ត្រី​ម្នាក់ទៀត រួមទាំង​គ្រូពេទ្យ​ម្នាក់​ប្រចាំ​គ្លីនិក ត្រូវ​រង​ការចោទប្រកាន់​នេះ​ផងដែរ​។ ការចោទប្រកាន់​លើ​អ្នក​ទាំងបី ធ្វើឡើង​ក្រោយពី​ព្រះរាជអាជ្ញា បញ្ចប់​ការសាកសួរ នៅ​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៩​នេះ​។ 
 
​សូមបញ្ជាក់ថា អ្នកស្រី ហូ​វ ដា​ណេ ត្រូវបាន​អតិថិជន ប្តឹង​ថា អ្នកស្រី លួច​ថត​ពួកគេ ពេល​ទៅ​កែ​សម្ផស្ស ហើយក៏​ជំរិត​ទារប្រាក់​ពី​ពួកគេ​។ ក្រោយមក កម្លាំង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស ក៏​ចុះទៅ​ឃាត់ខ្លួន​អ្នកស្រី កាលពី​ថ្ងៃទី​២ ខែមករា ក្នុង​ហាង​របស់​អ្នកស្រី ដែល​ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕  
  

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com