ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល ផ្អាក​ដំណើរការ​សិប្បកម្ម​ផលិត​អំបិលអ៊ីយ៉ូត​មួយកន្លែង​នៅ​ព្រែក​ព្នៅ​
05, Jan 2019 , 4:59 pm        
រូបភាព
រូបពីកាំកុងត្រូល
រូបពីកាំកុងត្រូល
ដោយ:
 ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល បានសម្រេច​ឲ្យ​សិប្បកម្ម​ផលិត​អំបិលអ៊ីយ៉ូត​មួយ​ទីតាំង នៅ​រាជធានី​ភ្នំពេញ ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​


​នៅ​ថ្ងៃទី​៤​មករា មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​អំបិលអ៊ីយ៉ូត ចំនួន​២​ទីតាំង នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធាន​ភ្នំពេញ​។ មន្ត្រី​ជំនាញ​បាន​រកឃើញថា សិប្បកម្ម​មួយកន្លែង បើក​អាជីវកម្ម​គ្មាន​ច្បាប់​ត្រឹមត្រូវ និង​គ្មាន​អនាម័យ​។ សិប្បកម្ម ដែល​ស្ថិតនៅ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ​មួយ​នេះ ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​។ 
 
​សិប្បកម្ម​មួយ​ទីតាំង​ទៀត ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដដែល​នេះ មានច្បាប់​ត្រឹមត្រូវ​។ ប៉ុន្តែ​សិប្បកម្ម​ទាំងពីរ​ទីតាំង​ខាងលើនេះ ត្រូវបាន​រកឃើញថា ផលិត​អំបិល​ម៉ត់ និង​អំបិល​ក្រួស មាន​ទាំង​ខ្វះ និង​លើស​ជាតិ​អ៊ីយ៉ូត​៕

Tag:
 អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com