ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ចំបើងក្លាយជាផលិតផលជំនួញដ៏មានតម្លៃ!
× បាត់ដំបង៖ ចំបើងដែលកសិករគ្រាន់តែទុកឲ្យគោស៊ី និងកសិករខ្លះទៀតទុកចោលដោយមិនដឹងយកទៅធ្វើអ្វី ប៉ុន្តែ លោកតាវ័យ៧២ឆ្នាំ មើលឃើញពីតម្លៃនៃចំបើងដោយលោកបានយករៀបចំដើម្បីបណ្តុះផ្សិត។ រយៈពេលជាង៤ឆ្នាំហើយដែលលោកតា ញែក ចំរើន និងភរិយា បានប្រកបមុខរបរបណ្តុះផ្សិតចំបើងលក់។ បច្ចុប្បន្ន លោកតា ចំរើន និងអ្នកស្រី យ៉ែម យឺត រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើរោងផ្សិតដល់ចំនួន១១រោងហើយ។ លោកតា ចំរើន ត្រូវចំណាយថវិកាទៅលើការធ្វើរោង និងគ្រឿងផ្សំអស់ជាង១៥០០ដុល្លារ ដោយរួមមានស្បូវ, ឫស្សី, ចំបើង, សំបកសណ្ដែកបាយ, កំបោរ, ឈើមេផ្សិតផងដែរ។
តាមរយៈរបរបណ្ដុះផ្សិតចំបើងលក់ ដែលគ្រួសារលោក ញែក ចំរើន បានអនុវត្តជាប្រចាំថ្ងៃកន្លងមក អាចធ្វើឲ្យពួកគាត់រកចំណូលបានជាង២ពាន់ដុលា្លរក្នុងមួយខែ ពីអាជីវកម្មមួយនេះ ។ ហើយនៅខែខ្លះ គ្រួសារដែលមានកូន៣នាក់នេះ អាចរកចំណូលបានរហូតដល់៦ពាន់ដុល្លារទៀតផង។ សូមអញ្ជើញទស្សនាទិដ្ឋភាពពីខាងក្នុង និងខាងក្រៅនៃរោងបណ្តុះផ្សិតចំបើង ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com