អត្ថបទពាណិជ្ជកម្ម
តែ​បៃតង អុី​ឈី​តាន់ បន្ត​ចែក​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល ដល់​អ្នកឈ្នះ​ម្នាក់ទៀត​នៅ​សៀមរាប​
09, Jan 2019 , 3:26 pm        
រូបភាព
ដោយ:
​ជា​រឿង​ដែល​គួរឱ្យ​រីករាយ​ជាទីបំផុត​ចំពោះ​បុរស​ម្នាក់ ដែល​រស់នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្ត​សៀម មានសំណាង​បានឈ្នះ​រង្វាន់​ធំ គឺ​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ពី​ក្រុមហ៊ុន​តែ​បៃតង អុីឈី​តាន់​។​
 
​បុរស​ដែលមាន​សំណាង​រូបនេះ ឈ្មោះ មឿ​ន ម៉ាន អាយុ​៤៦​ឆ្នាំ ជា​អ្នកធ្វើ​ជំនួញ​សត្វ​គោ ក្របី ទៅ​ក្រៅ​ស្រុក​។ លោក មឿ​ន ម៉ាន  បាន​ប្រាប់​ក្រុមការងារ​ដែល​ចុះទៅ​ប្រគល់​រង្វាន់​ទឹកប្រាក់ ១០០​លាន​រៀល ដល់​លំនៅដ្ឋាន​ថា លោក​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​១០០​លា​រៀល នៅតាម​កញ្ចក់​ទូរទស្សន៍ ហើយ​នឹក​គិតថា​ថ្ងៃ​ណាមួយ ខ្លួន​នឹក​មានសំណាង​បានឈ្នះ​ដូច​គេ​ដែរ ហើយក៏​ព្យាយាម​ទិញ​តែ​បៃតង​អុីឈី​តាន់ មក​ទទួលទាន​រាល់ថ្ងៃ​។ លុះ​កាលពីពេល​កន្ល​ទៅ បន្ទាប់ពី​សម្រាក​ពី​ការងារ និង​ត្រឡប់​មកពី​មើល​ដីស្រែ ហត់​អស់កម្លាំង លោក​ក៏​ទិញ​តែ​បៃតង អុី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន​មក​ទទួលទាន ក៏​ស្រាប់តែ​បានឃើញ​រង្វាន់​ធំ នៅក្នុង​គម្រប​ដប ១០០ លាន​រៀល​តែម្ដង​។ ភ្លាមនោះ​លោក​ពិតជា​ត្រេកអរ​ជាខ្លាំង ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយក៏​យកទៅ​បង្ហាញ​អ្នកលក់ និង​ប្រពន្ធ ឱ្យជួយ​ពិនិត្យមើល ដើម្បីឱ្យ​ប្រាកដ​ច្បាស់​ថា​ជា​រង្វាន់​ធំ​របស់ អុី​ឈី​តាន់ ពិតមែន ។ បន្ទាប់មក​ទើប​ទូរស័ព្ទ​ប្រាប់​ខាង​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅក្នុង​គម្រប​ដ​ប​ស្រាប់​។ 




 
​បើតាម​លោក លោក មឿ​ន ម៉ាន បន្ទាប់ពី​ទទួលបាន​លុយ​មហា​សំណាង​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារ​ខ្លះ ហើយ​យក​មួយចំនួនទៀត​ទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន​។ នៅក្នុង​ឱកាស​នោះ​ផងដែរ លោក មឿ​ន ម៉ាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន​តែ​បៃតង អុីឈី​តាន់ ដែល​បាន​បង្កើត​កម្ម​វិធីចែក​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នេះ​ឡើង និង​បាន​ជួយ​កែប្រែ​ជីវិត និង​ជោគវាសនា​គ្រួសារ​របស់លោក ឱ្យមាន​ភាពល្អ​ប្រសើរឡើង​។




 
​គួរ​បញ្ជាក់ថា ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​តែង​គាំទ្រ​តែ​បៃតង អុីឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់​៥០​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន ៥០​គ្រឿង , រង្វាន់ iPhone 8 ចំនួន ៥០​គ្រឿង , រួមជាមួយ​រង្វាន់​តែ​បៃតង អុីឈី​តាន់ ចំនួន ៥,០០០,០០០(៥​លាន​) រង្វាន់​ផងដែរ​។ រួសរាន់​ឡើង អ្នកឈ្នះ​រង្វាន់​បន្ទាប់ និង​ក្លាយជា​សេដ្ឋី អាចជា​រូបអ្នក​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com