អត្ថបទពាណិជ្ជកម្ម
ឱកាស​ចំណេញ​ភ្លាមៗ ទិញ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9 ទទួលបាន Galaxy J2 Prime ភ្លាម​
09, Jan 2019 , 3:49 pm        
រូបភាព
ដោយ:
​ប្រ​ម៉ូ​សិន​យក្ស​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​សាម​សុង មិនទាន់​បញ្ចប់​នៅឡើយ គឺ​រាល់​ការទិញ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9 ភ្លាម ក្រុមហ៊ុន​នឹង​ថែម​ជូន Galaxy J2 Prime ដែលមាន​តម្លៃ​$99​មួយគ្រឿង ភ្លាមៗ​។ ការ​ថែម​ជូន​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៩​។​
 
​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​នេះ និង​ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំ​ចិន​នាពេល​ខាងមុខនេះ ក្រុមហ៊ុន សាម​សុង នៅតែ​បន្ត​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​របស់ខ្លួន សម្រាប់ Note 9​គឺ «​កម្មវិធី​ទិញ Galaxy Note9 នឹង​ចំណេញ​បាន​$99 ភ្លាម​»​។ ទិញ ១ បាន​ដល់​ទៅ ២ នេះ​ពិតជា​ប្រូ​ម៉ូ​សិន​អស្ចារ្យ​មែនទែន​។​


 
​អតិថិជន​មាន​ជម្រើស 2 ពណ៌ សម្រាប់ Galaxy Note9 RAM8GB មេម៉ូរី 512GB គឺ ខៀវ និង​ខ្មៅ ក្នុងតម្លៃ $1,159 រីឯ Galaxy Note9 RAM6GB មេម៉ូរី 128GB វិញ​មាន ៣ ពណ៌​ដ៏​ទាក់ទាញ គឺ​ខៀវ ទង់ដែង និង​ខ្មៅ​ក្នុងតម្លៃ​ត្រឹមតែ $929 ប៉ុណ្ណោះ​។​
 
​អតិថិជន​ជាច្រើន បានដឹង​រួចមកហើយ​អំពី​សមត្ថភាព​ដ៏​ខ្លាំងក្លា របស់​កំពូល​ស្មា​ត​ហ្វូ​ន​នេះ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិនទាន់បាន​ជាវ​ស្មា​ត​ហ្វូ​ន Galaxy Note 9 ស៊េរី​ថ្មី​នេះ យើង​សូម​រំលឹកថា Samsung Galaxy Note9 គឺជា​ស៊េរី​ចុងក្រោយ​បំផុត​នៃ​ត្រកូល Note-Series ដែលមាន​អេក្រង់​ធំ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​។ វា​មាន​បំពាក់​នូវ​បន្ទះ​ឈី​ប​ល្បឿន​លឿន 2.7GHz ទំហំ​RAM​ធំ សម្រាប់​លេង​ហ្គេម​ល្បឿន​លឿន​។ Galaxy Note9 ត្រូវបាន​រចនា​ឡើង សម្រាប់​ការធ្វើ​កិច្ចការងារ​កាន់តែច្រើន ប្រៀប​បីដូច​ជា​កូន​កុំព្យូទ័រ​មួយ​ដែល​អ្នក​អាច​យកបាន​តាម​ខ្លួន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​


 
​អីចឹង​នៅចាំ​អី​ទៀត​! សូម​ប្រញាប់​រួសរាន់​ឡើង និង​សូមកុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ កន្លងផុតទៅ​ឲ្យ​សោះ​។​ទិញ​ស្មា​ត​ហ្វូ​ន Galaxy Note 9 ឥឡូវនេះ​ភ្លាម​ទៅ ប្រយ័ត្ន​ទិញ​មិនទាន់​គេ​ណា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង ទៅកាន់​ផ្នែក​បម្រើ​អតិថិជន តាមរយៈ​ទូរស័ព្ទ​លេខ 1800-20 32 32 ឬ​នៅតាម​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល​សាម​សុង​ទូទាំងប្រទេស​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com