ជាតិ
រដ្ឋាភិបាល យកដីជាង១០០ហិកតា បង្កើតតំបន់ការពារ «បឹងលំកុដ» នៅរតនគិរី
× សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដើម្បីដាក់ «បឹងលំកុដ» ជាតំបន់ការពារទេសភាព ដែលមានផ្ទៃដីទំហំជាង១០០ហិកតា ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
អនុក្រឹត្យ ដែលចុះតាំងពីចុងខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា គោលបំណងនៃការបង្កើតតំបន់ការពារទេសភាពបឹងលំកុដនេះ គឺដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ រុក្ខជាតិ និងវប្បធម៌.....។
បើតាមអនុក្រឹត្យនេះ ផ្ទៃដីនៃតំបន់ការពារទេសភាពបឹងលំកុដ មិនរួមបញ្ចូលដីកម្មសិទ្ធិឯជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com