ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ និង លោក គង់ បូរ៉ា ទទួលបាន​សិទ្ធិ​នយោបាយ​វិញ​ហើយ​
16, Jan 2019 , 9:02 am        
រូបភាព
លោក គង់ គាំ និង​លោក គង់ បូរ៉ា ដែល​ជាកូន​ប្រុស។ រូបថត ហ្វេសប៊ុក Kong Bora
លោក គង់ គាំ និង​លោក គង់ បូរ៉ា ដែល​ជាកូន​ប្រុស។ រូបថត ហ្វេសប៊ុក Kong Bora
ចាប់ពី​ថ្ងៃនេះ​ទៅ លោក គង់ គាំ និង លោក គង់ បូរ៉ា ដែលជា​កូនប្រុស​ច្បង អាច​ចូលធ្វើ​នយោបាយ​វិញ​ហើយ​។ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៩ ដើម្បី​ផ្តល់​នីតិ​សម្បទាដល់​អ្នក​ទាំងពីរ​និង​រាជានុញ្ញាត​ឲ្យ​ពួកគាត់ ចូលធ្វើ​នយោបាយ​វិញ តាមសំណើរបស់នាយករដ្ឋមន្រ្តី​។

 

លោក គង់ គាំ និង គង់ បូរ៉ា គឺមនុស្ស២នាក់ ក្នុងចំណោម១១៨នាក់របស់អតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ មកដល់ពេលនេះ មានតែឪពុក-កូនពីរនាក់នេះប៉ុណ្ណោះ ដែលធ្វើសំណើស្នើសុំសិទ្ធិនយោបាយ ហើយក៏ទទួលបានវិញ។  លោក ជាម ច័ន្ទនី ដែលទើបទទួលមរណភាពកាលពីពេល​ថ្មីៗកន្លងមកនេះ ក៏ស្ថិតក្នុងបញ្ជីឈ្មោះ​១១៨នាក់ផងដែរ។​

ចំណែក១១៥នាក់ទៀត មិនទាន់ឮដំណឹងថា ធ្វើសំណើនោះទេ។ លោក សម  រង្ស៊ី បានអំពាវនាវជារឿយៗទៅកាន់ថ្នាក់ដឹកនាំទាំងនោះ កុំឲ្យបន្ទាបខ្លួនទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល។ 

លោក សម  រង្ស៊ី ប្រកាសថា អ្វីដែលត្រូវធ្វើមុនគេ គឺទាមទារឲ្យដោះលែងលោក កឹម សុខា៕

 

Tag:
 គង់ គាំ​
  សិទ្ធិ​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com