ជាតិ
លោក ឈឿន ចាន់ថន អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស
16, Jan 2019 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឈឿន ចាន់ថន អតីត​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម បរមនាថ សីហមុនី ត្រាស់បង្គាប់​លើកលែងទោស ។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ទើប​ផ្សព្វផ្សាយ​នៅពេលនេះ​។​

 
​លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​មេ​អង្គរក្ស​សម្ដេច ជា ស៊ីម នេះ បាន​ជាប់ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត លក់ដូរ និង​ចែកចាយ​អាវុធ បំផ្លិចបំផ្លាញ​សម្ភារៈ​យោធា​សម្រាប់​បម្រើការ​ប្រយុទ្ធ និង​ខ្វះ​ការទទួលខុសត្រូវ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព ដែល​ប្រព្រឹត្តទៅ កាលពី​ឆ្នាំ​២០០៧​។ តុលាការ​ដាក់​បទ​ចោទ​លោក ឈឿន ចាន់ថន នេះ តាម​មាត្រា​៦០១ ៤៤៧ ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ , មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​រំសេវ និង​មាត្រា​៩ នៃ​ក្រឹត្យច្បាប់​លេខ​០៤ ឆ្នាំ​១៩៨១​។ តាមរយៈ​បទ​ចោទ​ទាំងនេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច ជា ស៊ីម រូបនេះ ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​៕

Tag:
 ​ឈឿន ចាន់ថន​
  ជា ស៊ីម​
© រក្សាសិទ្ធិដោយ thmeythmey.com