ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ឆាប់រហ័ស​មែន​ទេ​? គ្មានអ្វី​ពិបាក​ឡើយ អាន​អត្ថបទ​នេះ​!
31, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ក្បាលពោះ ជា​ផ្នែក​ដែល​ពិបាក​កម្ចាត់​ចេញ​បំផុត​មួយ​ក្នុង​រាងកាយ ស្រទាប់​ខ្លាញ់​ច្រើន​ដែល​បង្កឡើង​ដោយសារ​ជម្រើស​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ​។ ថា​តើន​រណា​ទៅ​មិន​ចង់បាន​រាង​ស្លី​ម​ស្អាត​នោះ​? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់ ឬ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បែប​ងាយៗ ហើយ​ទទួលបាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ​?


 
​មិន​ពិបាក​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​អនុវត្តតាម​គន្លឹះ​មួយចំនួន​ដែល បង្ហាញជូន​ដូចខាងក្រោម​នេះ ៖
 
១. ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​នៅពេល​ពោះ​ទទេរ គឺជា​វិធី​ដ៏​ងាយ ហើយ​ប្រសើរ​បំផុត​មួយ​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយចំនួន​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ រួច​បន្ថែម​អំបិល​បន្តិច​។ បន្ត​ការ​ទទួលទាន​រាល់​ព្រឹក​ដើម្បី​បង្កើន​ការដុត​រំលាយ​អាហារ ក៏ដូចជា​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​រាងកាយ​។​
 
២. កាត់បន្ថយ​ការទទួល​ទាន​បា​យស ដោយ​ទទួលទាន​អាហារ​ដែល​ផ្សំ​ឡើង​ពី​ស្រូវ​សាឡី​ជំនួស​វិញ រួមបញ្ចូល​ទាំង​បាយ​អង្ករសម្រូប​, នំ​បុ័​ង​ស្រូវ​សាឡី​, ម្សៅ​ធញ្ញជាតិ និង​ធញ្ញជាតិ​គ្រាប់​ពេញ​ជាដើម​។​
 
៣. ជៀសវាង​អាហារ​មាន​ជាតិ​ផ្អែម ឬ​ផ្ទុក​ជាតិ​ស្ករ​កែច្នៃ ក៏ដូចជា​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ឬ​ប្រេង​មិនល្អ​។ ការទទួល​ទាន​អាហារ​ទាំងនេះ​ភាគច្រើន គឺ​បង្កើន​ការ​ស្តុក​ទុក​ខ្លាញ់​នៅត្រង់​ភ្លៅ និង​ក្បាលពោះ​។​
 
៤. ទទួលទាន​ទឹក​ធម្មតា​ឱ្យបាន​ច្រើន​រាល់ថ្ងៃ ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។ ការទទួល​ទាន​ទឹក​គ្រប់គ្រាន់​ជាប្រចាំ​ជួយ​បង្កើន​ការដុត​រំលាយ​អាហារ និង​ជាតិ​ខ្លាញ់ ក៏ដូចជា​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​។​
 
៥. ទទួលទាន​ខ្ទឹមស​ឆៅ​ប្រមាណ​ពី ២ ទៅ ៣ កំពឹស​រៀងរាល់​ព្រឹក ហើយ​ទទួលទាន​ទឹកក្រូច​ឆ្មារ ១ កែវ បន្ទាប់ពីនោះ​។ រូបមន្ត​នេះ​នឹងធ្វើ​ឱ្យ​អ្នក​ស្រក​ទម្ងន់ ក៏ដូចជា​ខ្លាញ់​ក្បាលពោះ​បាន​លឿន​ទ្វេដង ហើយក៏​ជួយ​បង្កើន​ចរន្តឈាម​រត់​ក្នុង​រាងកាយ​បាន​កាន់តែ​ប្រសើរ​ផងដែរ​។​
 
៦. ជៀសវាង​ការទទួល​ទាន​អាហារ​ដែល​គ្មាន​បន្លែ​សោះ រួមទាំង​អាហារ​បំពង​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ និង​សាច់​សម្បូរ​ខ្លាញ់ ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។​
 
៧. ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ ពិសេស​នៅពេល​ព្រឹក និង​ល្ងាច​។ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ឆាប់​ស្រក​ទម្ងន់ ឬ​ខ្លាញ់​ក្បាលពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​រ៉ែ និង​វីតាមីន​ចាំបាច់​ជាច្រើន​ផងដែរ​។​
 
៨. បន្ថែម​គ្រឿងទេស​មាន​រសជាតិ​ហឹរ​ដូចជា​ម្សៅ​ឈើអែម​, ខ្ញី​, ម្រេចខ្មៅ និង​ម្ទេស​ក្នុង​អាហារ គឺជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ជួយ​បង្កើន​ការ​ធន់​នឹង​អាំង​ស៊ុយ​លីន​របស់​រាងកាយ ហើយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស​កម្រិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com