រូបត្លុក
អត្ថន័យ​«​ដុះ​ក្បាល​ពោះធំ​»​ប្រែប្រួល​តាម​សម័យកាល​…!
02, Feb 2019 , 7:59 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្នុងអំឡុង​ឆ្នាំ​៨០ ឬ​៩០ បុរស​ដែល​ដុះ​ក្បាល​ពោះធំ សាច់​ស​ធាត់ ត្រូវបាន​គេ​គិតថា ជា​អ្នកមាន​ទ្រព្យ​ច្រើន ព្រោះ កាលនោះ របប​អាហារ​ទាន់សម័យ​មិនសូវមាន​វត្តមាន​ច្រើន​ឡើយ ក្រោយ​របប​ប៉ុលពត​។ នាពេលនោះ ផ្នត់គំនិត​របស់​អ្នកខ្លះ គិតថា មានទ្រព្យ​ច្រើន ទើប​ហូប​ច្រើន ហើយ​ទីបំផុត ទើប​ធាត់​ដុះ​ក្បាល​ពោះធំ​។ តែ​នាពេល​បច្ចុប្បន្ននេះ «​ដុះ​ក្បាល​ពោះធំ​» មិនអាច​បញ្ជាក់​ពី​ទ្រព្យ​បាន​ទៀតឡើយ ព្រោះ ជីវភាព​ពលរដ្ឋ​អាចមាន​អ្វីៗ​ពិសា​សមរម្យ​ដូចគ្នា​។ អ្នកមាន​ក្បាល​ពោះធំ​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​ស្តីបន្ទោស​ថា​«​ខ្ជិល​»​ធ្វើ​លំ​ហាត់ប្រាណ ហើយ​ស្ត្រី​មួយចំនួន ក៏​មិន​ស្រឡាញ់​បុរស​ដែល​«​ដុះ​ក្បាល​ពោះធំ​»​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com