ជាតិ
សង្គមជាតិ
អង្គការ​ភ្លែ​ន​ផ្តល់ប្រាក់ ១,៥ លាន​ដុល្លារ សម្រាប់​គម្រោង​១០០០​ថ្ងៃ ដើម្បី​លើកកម្ពស់​អាហារ​រ​រូប​ត្ថ​ម្ភ​កុមារ​កម្ពុជា​
02, Feb 2019 , 8:39 pm        
រូបភាព
Front លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវីធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
Front លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវីធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
 ស្ទឹងត្រែង​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ ផ្តល់ប្រាក់ ១,៥ លាន​ដុល្លារ សម្រាប់​គម្រោង​១០០០​ថ្ងៃ ដើម្បី​លើកកម្ពស់​អាហារ​រ​រូប​ត្ថ​ម្ភ​កុមារ​កម្ពុជា​។​តាមរយៈ​គម្រោង​រយៈពេល​៥​ឆ្នាំនេះ នឹង​ជួយ​កាត់បន្ថយ​អត្រា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​កុមារ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ តាមរយៈ​ការធានា​ឲ្យ​បាន​សន្តិសុខ​ស្បៀង​សមស្រប​នៅក្នុង​គ្រួសារ​។


​លោក យី គីម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្ម​វី​ធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់ថា គម្រោង​១០០០​ថ្ងៃ​ដំបូង គឺ​អនុវត្ត​ការងារ​ដោយ​ផ្ដោត​សំខាន់​លើ​ចំណុច​៣ ក្នុងការ​ឆ្លើយតប​ទៅនឹង​កង្វះ​អាហារ​រូ​បប​ត្ថ​ម្ភ​គឺ សុខភាព បង្កើន​ផលិតកម្ម​កសិកម្ម និង​ទឹកស្អាត អនាម័យ​។ 
 
​គម្រោង​នេះ​អនុវត្ត​ក្នុងស្រុក​ចំនួន​៣ ក្នុង​ខេត្តស្ទឹងត្រែង​គឺ ស្រុក​សៀម​បូក​, ស្រុក​ថា​ឡា​បរិ​វាត់ និង​ស្រុក​សេ​សាន ចាប់ពី​ថ្ងៃទី​១ វិច្ឆិកា ២០១៨ ដល់​ថ្ងៃទី​៣០ វិច្ឆិការ ២០២៣​។ គម្រោង​នេះ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (BMZ) និង​អង្គការ​អន្តរជាតិ​អា​លឺ្ល​ម៉​ង់​។ 
 
​ក្នុង​កម្មវិធី​ការសម្ពោធ​គម្រោង កាលពី​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ​២០១៩ នៅ​សាលា​ស្ទឹងត្រែង​លោក យី គីម​ថា​ន បាន​និយាយ​ដូច្នេះ​ថា​៖« ដោយបាន​សិក្សា​ស្រាវជ្រាវ​ដោយ​ទីប្រឹក្សា​ឯករាជ្យ សិក្សា​ពី​លទ្ធភាព​នៃ​ការអនុវត្ត​គម្រោង តាម​ការសិក្សា​ការយល់​ដឹង​របស់​ឪពុកម្ដាយ​អំពី​ការថែទាំ​កុមារ​ដែល​ហៅថា​ឱកាស​មាស​១០០០​ថ្ងៃ​ដំបូង រកឃើញថា ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងបី មិនបាន​យល់ដឹង​ច្បាស់​ពី​សារៈសំខាន​ពេល​ពពោះ ពេល​សម្រាល​មក​ដំបូង ការផ្ដល់​អាហារ​ដល់​ទារក និង​អាជ្ញាធរ​នៅ​ភូមិ​ឃុំ  គឺ​នៅមានកម្រិត​នៅឡើយ​។ ដូច្នេះ​អង្គការ​ភ្លែ​ន​អន្តរជាតិ ក៏បាន​សម្រេច​ជ្រើស​រើសយក​ស្រុក​ទាំ​បី​នេះ​»​។ 
 
​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ក្នុង​ខេត្តស្ទឹងត្រែង​ច្រើនជាង​មធ្យមភាគ​ថ្នាក់ជាតិ​។​ក្នុងនោះ​កុមារ​ក្រិស​ក្រិន​ក្នុង​ខេត្តស្ទឹងត្រែង​មាន ៤៤​ភាគរយ ខណៈ​មធ្យមភាគ​ថ្នាក់ជាតិ មាន​៣២​ភាគរយ ,​កុមារ​ស្គមស្គាំង ១៣.៨​ភាគរយ ខណៈ​មធ្យមភាគ​ថ្នាក់ជាតិ​មាន ២៥​ភាគរយ​។ នេះ​យោងតាម​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤​។ 
 
​គម្រោង​១០០០​ថ្ងៃ​ដំបូង នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ ដែល​បាន​សហការ​ជាមួយ​អង្គការ​វឌ្ឍនភាព​បាន​ផ្ដោត​សំខាន់​លើ អាហារ​រូ​បប​ត្ថ​ម្ភ​សម្រាប់​សុខភាព សម្រាប់​ការលើកកម្ពស់​ការយល់​ដឹង​របស់​មាតា និង​ទារក​។ ទន្ទឹមនឹង​នេះដែរ អង្គការ​ភ្លែ​ន​ក៏មាន​កម្ម​វី​ធី​វាស់​ថ្លឹង​កុមារ ដើម្បី​ឲ្យ​ដឹង​ពី​ការ​កង្វះ​អាហារ​រួប​ត្ថ​ម្ភ​មធ្យម ឬ​ស្រាល ដើម្បី​បញ្ជូនទៅ​មណ្ឌល​សុខភាព​ព្យាបាល​។ ក្រៅពីនេះ​អង្គការ​ភ្លែ​ន ក៏មាន​កម្មវិធី​មាន​បណ្ដុះបណ្ដាល​សមត្ថភាព​ម្ដាយ​ឪពុក ឲ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការថែទាំ​សុខភាព​កុមារ តាំងពី​ពពោះ​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​ពីរ​ឆ្នាំ ឲ្យ​មានការ​ផ្ដល់​អាហារ ដែល​ចាំបាច់​សម្រាប់​ទារក​និង​មាតា ដើម្បី​ទទួលបាន​សុខភាព​ល្អ​។​
 
​ចំណែក​កម្មវិធី​ទី​ពីរ​គឺ ការបង្កើន​ផលិតកម្ម​ស្បៀង បន្លែ សាច់ ភាព​ដែល​ទទួលបាន​អាហារ​ជីវជាតិ​ផ្សេងៗ ក្នុងភូមិ -​ឃុំ របស់​ប្រជាពលរដ្ឋ និង​ចុងក្រោយ​កម្មវិធី​ទឹកស្អាត​និង​អនាម័យ ដែលជា​កត្តាចាំបាច់​រួមផ្សំ ក្នុងការ​កែលម្អរ​ទៅលើ​អាហារ​រូ​បប​ត្ថ​ម្ភ​លើ​កុមារ ព្រោះ​ពេល​ចំអិន​អាហារ ឬ​មុនពេល​បំបៅ​ដោះ​កូន រួមទាំង​ការផ្ដល់​អាហារ​ក្រោយ​ចេញពី​បន្ទប់ទឹក​ទាំងអស់​ត្រូវ​តែមាន​ការយល់ដឹង​អំពី​អនាម័យ​។ បើ​គ្មាន​អនាម័យ​ទេ នោះ​កុមារ​អាច​បណ្ដាល​ឲ្យ​មាន​សុខភាព​មិនល្អ ឬ​រាក​ធ្វើ​ឲ្យ​បាត់បង់​អាហារ​រូប​ប​ត្ថ​ម្ភ​៕
 
 

Tag:
 ស្ទឹងត្រែង​
  អង្គការ​ភ្លែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com