ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែល​ធាត់ នឹង​ងាយ​ប្រឈមមុខ​នឹង​មហារីក​៤​ប្រភេទ​នេះ​ណាស់​
04, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មហារីក​ដែល​បុគ្គល​ដែល​ធាត់​ងាយ​ប្រឈមមុខ​។ តើ​មាន​អ្វី​ខ្លះទៅ​?

  1. ​នារី​ដែល​ធាត់ រដូវ​ងាយ​មក​មិន​ទៀង​ខ្លាំងណាស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ស្បូន​មិនសូវមាន​សុខភាព​ល្អ​ឡើយ​។ ដូចនេះ អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ស្បូន​ណាស់​។ អ្នក​គួរតែ​ស្រក​ទម្ងន់​ខ្លះ ទើប​អាចធ្វើ​ឲ្យ​សុខភាព​ស្បូន​អ្នក​ល្អ​។​
     
  2. ​បុគ្គល​ដែល​ធាត់ ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ច្រើន ដោយ​ពិសារ​អាហារ​ដែល​មិនសូវ​ល្អ​ចំពោះ​សុខភាព​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ជាខ្លាំង​។ ដូចនេះ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកនឹង​ងាយ​កើត​កោសិកា​មហារីក​ណាស់​។ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ទម្លាប់​បរិភោគ​រាល់ថ្ងៃ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​មហារីក​។​
     
  3. ​នៅពេលដែល​អ្នក​ធាត់ ខ្លាញ់​ក្នុង​រាងកាយ​អ្នក​អាច​ច្រើន​។ ជាពិសេស បើ​កើត​ច្រើន​ក្នុង​ថ្លើម នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ថ្លើម​ងាយ​កើត​មហារីក​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការ​ញ៉ាំ​របស់​អ្នក​។​
     
  4. ​អ្នក​ដែល​ធាត់ មិនសូវ​ចូលចិត្ត​ហាត់ប្រាណ​ឡើយ ដោយ​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​ណាស់​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​ក្រលៀន​កើត​មហារីក អ្នក​គួរតែ​ហាត់ប្រាណ ទើប​អាច​ការពារ​សុខភាព​ក្រលៀន​អ្នក​បានល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com