ជាតិ
សង្គមជាតិ
ថៃ​សន្យា​ជួយ​កសាង​រូប​ព្រះពុទ្ធ​បដិមា​ធំជាងគេ នៅ​ខេត្ត​កែប
06, Feb 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ បាន​សន្យាថា នឹង​សាងសង់​រូប​ព្រះ​ពុទ្ធរូប​ធំជាងគេ​លើ​ពិភពលោក​សម្រាប់​ខេត្ត​កែប ដើម្បី​ទាក់ទាញ​ភ្លៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​។  


 
​លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​រៀបរាប់ថា ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ ជាស​ក្កា​នុ​ពុល​របស់​ខេត្ត​កែប​។ បើតាម​លោក កែន ស​ត្ថា ក្រុមហ៊ុន​វិនិយោគ​ថៃ សន្យា​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​នេះ ឲ្យ​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្លៀវ​ទេសចរ​ឲ្យ​កាន់តែច្រើន​ទៀត​។​


 
​បច្ចុប្បន្ន​ខេត្ត​កែប​កំពុងតែ​កង្វះ​ភ្លៀវ​ទេសចរ​មកលេង​កម្សាន្ត ព្រោះ​ភាគច្រើន​ភ្ញៀវទេសចរ​តែងតែ​មកលេង​កម្សាន្ត​ខេត្ត​នេះ នៅតែ​រដូវ​កាល​បុណ្យទាន​តែប៉ុណ្ណោះ​។ បន្ថែម​ពីនេះ​រដ្ឋបាលខេត្ត​កែប ក៏​គ្រោង​បង្កើត​ឲ្យ​មាន​រថភ្លើង​ល្បឿន​លឿន ដែល​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​កែប​ផងដែរ​៕
 

Tag:
 រូប​ព្រះ​ពុទ្ធរូប​
 ​រថភ្លើង​
 ​ព្រះសីហនុ​
 ​កែប​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com