ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកជំនួញ ឌិន សុមេធា​រិ​ទ្ធ​៖«​ខ្ញុំ​រកស៊ី ដោយ​យកកេរ្តិ៍ឈ្មោះ​ធ្វើ​ដើមទុន​!»
06, Feb 2019 , 4:52 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឌិន សុមេធា​រិ​ទ្ធ បាន​ប្រឡូក​ចូលក្នុង​ជំនួញ​សណ្ឋាគារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ លោក​ក៏បាន​បោះទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​បង្កើត​ភូមិ​ផ្កាត្រកួន​(​សួន​កម្សាន្ត​ផង ស្នាក់នៅ​ផង​)​។ នៅក្នុង​ពិភព​ជំនួញ លោក​ប្រកាន់យក​ទ្រឹស្តី​«​ស្មោះត្រង់​» ជា​គោល​។ អ្នកជំនួញ​រូបនេះ បញ្ជាក់ថា​៖«​ខ្ញុំ​រកស៊ី​ដោយ​យកកេរ្តិ៍ឈ្មោះ​ធ្វើ​ដើមទុន​!»​។ លោក​បន្ថែមទៀតថា​៖«​រឿង​ប្រាក់កាស​ជា​រឿង​តូចតាច តែ​រឿង​ជោគជ័យ​ជា​រឿង​សំខាន់​»​។ លោក សុមេធា​រិ​ទ្ធ បញ្ជាក់ទៀតថា​៖«​អ្នកនយោបាយ​ក៏ដោយ អ្នកវិភាគ​សង្គម​ក៏ដោយ អ្នកជំនួញ​ក៏ដោយ បើ​កេរ្តិ៍ឈ្មោះ​ធ្លាក់ចុះ​ហើយ ពួកគេ​មិនបាច់​ទៅរក​ស៊ី ទៅធ្វើ​នយោបាយ និង​ទៅ​វិភាគ​សង្គម​អ្វី​ឡើយ គេ​លែង​ជឿ​ហើយ​»​។ នៅ​ថ្ងៃ​អនាគត លោក​ត្រៀម​បង្កើត​ភូមិ​ផ្កាត្រកួន​នៅ​តំបន់ភ្នំ តំបន់​សមុទ្រ​បន្ថែមទៀត​។



ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​លោក ឌិន សុមេធា​រិ​ទ្ធ អ្នកជំនួញ​ក្នុង​វិស័យ​សណ្ឋាគារ និង​ជា​ស្ថាបនិក​ភូមិ​ផ្កាត្រកួន​៖ 

 

Tag:
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com