កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» មកដល់​ទៀតហើយ​...!
ជាតិ
រថយន្ត
២៥ខេត្ត/រាជធានី
កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» មកដល់​ទៀតហើយ​...!
12, Feb 2019 , 12:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​បន្ទាប់ពី​ជោគជ័យ​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣​នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» ដោយ​ក្រុមការងារ​បាន​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី​។ ក្រុមការងារ​នឹង​បន្តដំណើរ​បេសកកម្ម​លើក​ទី​៤ របស់ខ្លួន​ឆ្ពោះទៅ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។​



​សម្រាប់​បេសកកម្ម​លើក​ទី​៤ នេះ កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង ដោយ​ក្រុមការងារ​គ្រោង​ទៅ​មើល​សត្វ​ស្លាប​, ថ្ងៃ​លិច និង​អំពិលអំពែក​តាម​ដងព្រែក​សមុទ្រ រួមទាំង​ល្អាង​ប្រចៀវ​, ទឹកធ្លាក់​អូរ​ទឹក​វេទ​, ពាង​បុរាណ​, ផ្នូរ​បុរាណ និង​កន្លែង​ទេសចរណ៍​ផ្សេងៗ​ទៀត​នៃ​សហគមន៍​ជី​ផាត​។​

«​ជី​ផាត​អេកូ​ទេសចរណ៍​ល្អ​ឯក​» ដែល​ស្ថិតនៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​អេកូ​ទេសចរណ៍​ជី​ផាត​ដ៏​ល្អ​ឯក នេះ ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com