ONE Championship
កីឡាជាតិ
ជាតិ
កាដូ​ក្តី​ស្រឡាញ់​របស់ ស្រី​ពៅ គឺ​ការ​ប្រឹង​ឲ្យ​ឈ្នះ​នៅ​សង្វៀន​ក្រុង​បាងកក​នា​ថ្ងៃ​សៅរ៍​
14, Feb 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​នៅ ស្រី​ពៅ ដែលជា​ជើងឯក​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក នឹង​ឡើង​សង្វៀន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS របស់​ស្ថាប័ន​ប្រដាល់​អន្តរជាតិ ONE Championship នាទី​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ​នេះ​។

 
​ស្រី​ពៅ ត្រូវ​តទល់​ជាមួយ​កីឡាការិនី Rika “Tiny Doll" Ishige ក្នុង​ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម​។​
Rika ជា​តារា​ប្រដាល់​ដ៏​ល្បីល្បាញ​ម្នាក់ ប៉ុន្តែ​យ៉ាងណា ស្រី​ពៅ បាន​ហ្វឹ​ត​ហាត់​គ្រប់គ្រាន់​សម្រាប់​ជំ​នួន​នេះ ហើយ​នាង​សង្ឃឹមថា​នាង​អាច​ផ្តល់​ចំណី​ចក្ខុ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​ទស្សនិកជន​ចំពោះ​ការបង្ហាញ​ខ្លួន​ក្នុង​ទ្រុង​ដំបូងបង្អស់​របស់​នាង​លើក​នេះ​។ 
 
​ស្រី​ពៅ បាន​ចាក​ចេញពី​កម្ពុជា នា​រសៀល​ថ្ងៃទី​១២ ខែ​កម្ភៈ ដើម្បី​ឆ្ពោះទៅ​ក្រុង​បាងកក​។ ថ្វីបើ​ទៅ​ប្រកួត​លើក​នេះ​មិន​ចំ​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​ក្តី តែ​នាង​មានបំណង​ផ្ញើរ​ក្តី​ស្រលាញ់​ដល់​មនុស្ស​សំខាន់​នៅឯ​ទឹកដី​កំណើត​ផងដែរ​។​


 
«​ខ្ញុំ​អត់​មាន​សង្សា​អីហ្នឹង​គេ​ផង អ៊ីចឹង​ធ្វើ​ធម្មតាៗ ដូច​អត់​មានអី​គគ្រឹកគគ្រេង​អស្ចារ្យ​ទេ ប៉ុន្តែ​និយាយ​រួម គឺ​គួរផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ម៉ាក់​ប៉ា​ឲ្យ​ច្រើនៗ​វិញ​ល្អ​ជាង​»​។​
 
​ប្រសិនបើ​នាង​អាច​នៅ​កម្ពុជា​ចំ​ថ្ងៃនេះ​វិញ ស្រី​ពៅ ប្រាប់ថា​នាង​នឹង​យក​ថ្ងៃ​១៤​កុម្ភៈ ទៅ​ចំណាយ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ ដែលជា​តារា​ប្រដាល់​របស់ ONE Championship មួយរូប​គឺ វី ស្រី​ខួច​។ «​រាល់​ឆ្នាំ​ខ្ញុំ​ធ្វើ​តែ​ជាមួយ​ស្រី​ខួច ហើយ​ជាមួយ​បងស្រី​ខ្ញុំ​ម្នាក់ទៀត យើង​អត់​មាន​ធ្វើ​អ្វី​ច្រើន​ទេ គ្រាន់តែ​ញាំ​អាហារ​ជុំគ្នា​ដូចជា​ស៊ុប សាច់​អាំង​ជាដើម​។ 
 
​តារា​ប្រដាល់​ទើប​រះ​ថ្មី​រូបនេះ ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួត​ដ៏​តឹងតែង​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ដ្បិត​ប៉ះចំ​ជើង​ខ្លាំង Rika ដែលជា​និមិត្តរូប​ម្នាក់​ប្រចាំ​ប្រទេស​ថៃ​។​
 
​ទោះ​នាង​មិនអាច​នៅ​ស្រុក​ខ្មែរ​អំឡុង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​មែន ប៉ុន្តែ​ស្រី​ពៅ មាន​គម្រោង​ធំ​ពេល​ត្រលប់​ពីស​ង្វៀន ONE មក​មាតុភូមិ​វិញ​។ «​អា​ឡូ​វ​អត់​គិត​អី​ទេ សុំ​តែ​មកវិញ​ដោយ​ជោគជ័យ​ទៅ​គឺ​បាន​ហើយ​»​។​
 
​បើ​ស្រី​ពៅ ចូលក្នុង​ទ្រុង​ផ្តួល​គូប្រកួត​នាង Rika បាន​មែន​នោះ ទូទាំង​ពិភពលោក​នឹង​ចាប់ផ្តើម​ស្គាល់ឈ្មោះ​នាង​គ្រប់​ទីកន្លែង ហើយ​ជាការ​ពិតណាស់ នាង​ក៏​ដឹង​ច្បាស់​ថា​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​នឹង​ផ្លាស់​ប្តូរជីវិត​នាង​យ៉ាងណា​ទៅ​ថ្ងៃមុខ​៕
 

Tag:
 នៅ ស្រី​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com