ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុគ្គល៣ប្រភេទនេះ ងាយប្រឈមមុខនឹងមហារីកក្រពះណាស់
× ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្ស៣ប្រភេទដែលងាយប្រទះនឹងជំងឺមហារីកក្រពះជាខ្លាំង។
តើមាននរណាខ្លះទៅ?
1. បុគ្គលដែលជក់បារីក្នុងរយៈពេលយូរ ឬញ៉ាំស្រាក្នុងរយៈពេលយូរ ឬចូលចិត្តពិសារអាហារដែលក្តៅខ្លាំង ឬអាហារដែលអាំង និងសម្បូរទៅដោយអំបិលខ្ពស់ នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយអាចធ្វើឲ្យអ្នកងាយប្រទះនឹងជំងឺមហារីកក្រពះខ្លាំងណាស់។
2. ផ្ទះដែលធ្លាប់មានសមាជិកកើតជំងឺមហារីកក្រពះ នឹងងាយធ្វើឲ្យសមាជិកផ្សេងកើតដូចគ្នា។ ដូចនេះ ប្រសិនជាមានប្រវត្តិជំងឺមួយនេះក្នុងគ្រួសារអ្នក អ្នកគួរតែពិនិត្យឲ្យបានទៀងទាត់ ដើម្បីអាចការពារអ្នកពីជំងឺមហារីកក្រពះនេះបាន។
3. បុគ្គលដែលមានជំងឺរលាកក្រពះ ក៏ងាយប្រឈមមុខនឹងជំងឺមហារីកក្រពះដែរ។ ដូចនេះ អ្នកគួរតែពិនិត្យក្រពះអ្នកឲ្យបានទៀងទាត់ដូចគ្នា ទើបអ្នកអាចការពារ និងព្យាបាលបានទាន់ពេលវេលា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com