ជាតិ
មហាផ្ទៃ បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ថ្មី​សម្រាប់​ពលរដ្ឋ​ជាង​៣៩​ម៉ឺន​សន្លឹក ក្នុង​ឆ្នាំ​២០១៨
16, Feb 2019 , 8:59 am        
រូបភាព
លោក កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
លោក កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
​ក្រសួងមហាផ្ទៃ បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ថ្មី​សម្រាប់​ពលរដ្ឋ បាន​ជាង​៣៩​ម៉ឺន​សន្លឹក ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ជាង​៣៦​ម៉ឺន​សន្លឹក​សម្រាប់​ផ្ដល់ជូន​អ្នកប្រើប្រាស់​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។​

 
​ក្រសួងមហាផ្ទៃ ក៏បាន​កែតម្រូវ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​គំរូ​ថ្មី​ដែល​ខុស ស្ទួន​ខ្មៅ​ដៃ និង​បាត់ រួមទាំង​បោះពុម្ព​ឡើងវិញ បាន​ជាង​៦​ម៉ឺន​សន្លឹក និង​ការកែតម្រូវ​ទិន្នន័យ​មិនបានការ​ជាង​២១​ម៉ឺន​នាក់​។ បើ​គិត​តាំងពី​ដើមឆ្នាំ​២០១២ ដល់​ថ្ងៃទី​២០​ធ្នូ ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ជាង​១០១០​ម៉ឺន​សន្លឹក និង​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ជាង​១០០៨​ម៉ឺន​សន្លឹក​ហើយ​។ នេះ​បើតាម​របាយការណ៍​ដដែល​៕
 
 

Tag:
 ​ព័ត៌មាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com