ជាតិ
២៥ខេត្ត/រាជធានី
ភិក្ខុ ង៉ែត រ៉ាល់ ក្លាយជាព្រះចៅអធិការវត្តច្បារអំពៅជំនួសអតីតសង្ឃ ហោ សុខុន
× ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ ព្រះលេខារបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត និងជាព្រះសមុហ៍គណរាជធានីភ្នំពេញ បានឡើងធ្វើជាព្រះចៅអធិការថ្មីរបស់វត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ក្នុងពិធីផ្លូវការមួយ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈនេះ។
ភិក្ខុ ង៉ែត រ៉ាល់ ចូលជំនួសអតីតសង្ឃ ហោ សុខុន ដែលត្រូវបានសម្តេចព្រះសង្ឃរាជ និងរដ្ឋមន្ត្រីធម្មការបញ្ចប់តួនាទី និងភារកិច្ច កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយបន្ទាប់មក សាម៉ីខ្លួនបានសុំលាចាកសិក្ខាបទ។ ក្រៅពីនេះ ការមានការតែងតាំង ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ព្រះវិន័យធម៌ និងលេខាប្រចាំវត្តវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ នេះផងដែរ។
កាលពីពេលថ្មីៗកន្លងមកនេះ ភិក្ខុ ង៉ែត រ៉ាល់ ទើបទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Universai Ministries of King’s College (UMKC) របស់សហរដ្ឋអាមេរិក។
ការដកតួនាទីរហូតដល់មានការលាចាកសិក្ខាបទរបស់ព្រះអង្គ ហោ សុខុន គឺកើតឡើងក្រោយពីព្រះសរសើរសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលស្តាប់ទៅការសរសើរនោះ ហាក់មានលក្ខណៈលើកកម្ពស់ខ្លាំងពេក រហូតដល់សម្តេច ស ខេង ចេញមកឆ្លើយតបវិញថា សម្តេច មិនហ៊ានទទួលយកទេ។ សម្តេច ស ខេង ថែមទាំង យល់ថា ការសរសើររបស់ព្រះអង្គ ហោ សុខុន ហាក់មានន័យបំបែកបំបាក់ទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com