កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្មានគ្រាប់បាល់ឡើយនាជំនួប Liverpool-Bayern Munich ខណៈBarca ស៊ុតLyon ២៥ជើង
× ម្ចាស់ផ្ទះ Liverpool បានត្រឹមលទ្ធផលសូន្យស្មើជា Bayern Munich នាជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champios League ខណៈក្រុមភ្ញៀវ Barcelona ក៏មិនអាចធ្វើអ្វី Lyon បាន សម្រាប់ការប្រកួតដែលបញ្ចប់ទៅដោយគ្មានគ្រាប់បាល់។
ហង្សក្រហមបានបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលភ្ញៀវក្រុមយក្សអាល្លឺម៉ង់សម្រាប់ជំនួបជើងទី១ នេះនៅរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។ បើទោះជាមានការវាយសម្រុកគ្នាខ្លាំងក៏ដោយប៉ុន្តែក្រុមទាំងពីរមិនអាចសម្រេចគ្រាប់បាល់រៀងៗខ្លួនដោយទទួលបានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។
លទ្ធផលស្មើនេះ នឹងធ្វើឲ្យ Bayern Munich ដែលត្រូវដឹកនាំធ្វើម្ចាស់នាជំនួបជើងទី២ ក្លាយជាក្រុមមានប្រៀបជាង Liverpool ដើម្បីឆ្លងទៅវគ្គបន្តនៃប្រកខណ្ឌកំពូលអឺរ៉ុបនេះ។
ដោយឡែកក្រុមពីបារាំង Lyon ដែលបានទទួលស្វាគមន៍ក្រុមយក្សអេស្ប៉ាញ Barcelona នៅវគ្គ១/៨ផ្តាច់ព្រ័ត្រនេះ ក៏បញ្ចប់ទៅដោយលទ្ធផលសូន្យស្មើដែរ។ ក្រុមរហស្សនាមអ្នកមានបុណ្យដែលគេទទួលស្គាល់ថាជាក្រុមខ្លាំងនៅតំបន់អឺរ៉ុបបានបើកការវាយសម្រុកទៅលើក្រុមម្ចាស់ផ្ទះ Lyon យ៉ាងខ្លាំក្លាជាមួយការស៊ុតជាច្រើនជើងរហូត២៥ដង ក្នុងនោះចំៗគោលដៅ៥លើក ប៉ុន្តែត្រូវបានខ្សែការពារ និងអ្នកចាំទីសង្គ្រោះបានរហូត។
Barcelona នឹងបើកទ្វារកីឡដ្ឋាន Nou Camp សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ ទល់នឹង Lyon វិញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
UEFA Champios League
© រក្សាសិទ្ធិដោយ thmeythmey.com