អត្ថបទពាណិជ្ជកម្ម
ត្រូវ​រង្វាន់​ធំ អតិថិជន​ម្នាក់​ធ្វើ​ឲ្យ​ផ្អើល​ពេញមុខ​ឆាក​ប្រគុំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation!
23, Feb 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្អើល​មុខ​ឆាក​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation នៅ​ទី​រួម​ខេត្តកំពង់ចាម​យប់មិញ ស្មានតែ​ទស្សនិកជន​មាន​បញ្ហា​អី​ឃើញ​មនុ​ស្សរោម​អ៊ូរ តាមពិត អតិថិជន​ស្រា​បៀរ​កម្ពុជា​ម្នាក់ គាស់​ក្រ​វ៉ិ​ល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ឃើញ​រង្វាន់ ១០០០ ដុល្លារ​សោះ​។
 
​លោក Michael ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រគុំ​ត​ន្រី្ត Rock the Nation ប្រាប់ថា «​ខ្ញុំ​ស្មានតែ ទស្សនិកជន​មាន​បញ្ហា​អី មាន​ដឹងអី ក្រុម​កា​ងារ​ប្រាប់​តាម​វិទ្យុទាក់ទង​ថា គាត់​សប្បាយចិត្ត​ពេក ពេល​ឃើញ​រង្វាន់ ១០០០ ដុល្លារ លើ​ក្រ​វ៉ិ​ល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​របស់គាត់​សោះ​»​។​


 
​លោក​បន្ថែមទៀតថា​៖«​ក្រុម​កា​ងារ​ស្រា​បៀរ​កម្ពុជា​បានរៀបចំ​បើកប្រាក់​រង្វាន់​អោយ​គាត់​ភ្លាមៗ​តែម្តង ក្រោយពេល​ផ្ទៀងផ្ទាត់​ទទួល​ក្រ​វ៉ិ​ល​កំប៉ុង​ពី​គាត់ ដោយ​ពុំមាន​កាត់ទឹក​អ្វី​នោះឡើយ ហើយក៏​សូម​រំលឹក​ដល់​អតិថិជន​ផលិតផល​ខ្មែរ ប៊ែ​វើ​រី​ជី​ស​ទាំងអស់ បើ​គាស់​ឃើញ​រង្វាន់​នៅលើ​ក្រ​វ៉ិ​ល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ឬ​ភេសជ្ជៈ​ណាមួយ សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​លេខ 067 902 902 ភ្លាម ដើម្បី​ធ្វើ​ការបើក​រង្វាន់​»​។​
 
​បងស្រី គី ឡៃ​ហៀក អាយុ ៣៨ ឆ្នាំ អ្នកក្រុង​កំពង់ចាម ដែលជា​អ្នកឈ្នះ​និយាយ​ទាំង​ទឹកមុខ​ញញឹម​បិទមាត់​មិន​ជិត​ថា “​បង​អើយ​មិនដែល​ទេ​ក្នុង​មួយជីវិត នេះ​ជា​លើក​ទី​១ ហើយ​ដែល​ខ្ញុំ​ស្គាល់​រសជាតិ​ឈ្នះ​រង្វាន់​ធំ​លុយ​រហូតដល់ ១០០០ ដុល្លារ​នោះ អ៊ីចឹង​អី អ្នកណា​មិន​លោតកញ្ឆេង​លោក​អើយ​លោក​។​“ 


 
​បងស្រី​ក៏​ប្រាប់​ផងដែរ​ថា គាត់​ពិសា​ស្រា​បៀរ​កម្ពុជា ជាប្រចាំ​ពេល​មានកម្ម​វិធី​ជួបជុំ​ផ្សេងៗ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ ព្រោះ​វា​ឆ្ងាញ់ ស្រួល​ផឹក​។  
​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ជា ក្រុមហ៊ុន វិនិយោគ ដោយ កូន ខ្មែរ ១០០% ហើយ ក៏ ជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយ ផលិត ស្រា​បៀរ កម្ពុជា ស្រា​បៀរ អ៊ិ​ច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក ផ្លែឈើ ជូ​ប (Joop) ភេសជ្ជៈ ប៉ូវ កម្លាំង វើក (Wurkz) និង ទឹក សុទ្ធ កម្ពុជា (Cambodia Water)៕













© រក្សាសិទ្ធិដោយ thmeythmey.com