អន្តរជាតិ
អតីត​ប្រធានាធិបតី​ហ្គា​ណា ចេញ​សម្រួល​ចរាចរណ៍​នៅលើ​ផ្លូវ​ដ៏​មមាញឹក​មួយ​
27, Feb 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​លោក Jerry John Rawlings ដែលជា​អតីត​ប្រធានាធិបតី​ដែល​បាន​កាន់អំណាច​ពីរ​ទសវត្សរ៍​នៅ​ហ្គា​ណា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​ចុះ​ពី​រថយន្ត​របស់ខ្លួន ដើម្បី​ទៅ​សម្រួល​ចរាចរណ៍​ដ៏​មមាញឹក​មួយ​ក្នុង​ក្រុង Accra​។ នេះ​បើតាម​ការផ្សាយ​របស់ Ghana Web​។​

 
​លោក Jerry Jonh Rawlings ដែល​ពលរដ្ឋ​ហ្គា​ណា និយម​ហៅថា «Papa J ឬ JJ» នោះ បានធ្វើ​ដំណើរ​ពី​ក្រុង Accra ឆ្ពោះទៅកាន់​ក្រុង Prampram ប៉ុន្តែ​ចរាចរណ៍​មាន​លក្ខណៈ​ចង្អៀត​យ៉ាងខ្លាំង ដោយ​រថយន្ត​ជាច្រើន​បាន​បើកបរ​មិន​គោរព​ផ្លូវ​អាទិភាព​។ 

 
 
​អតីត​ប្រធានាធិបតី​រូបនេះ បាន​ចុះទៅ​សម្រួល​ចរាចរណ៍​ផ្ទាល់ ប៉ុន្តែ​ក្រោយ​វត្តមាន​របស់លោក មិនមាន​រថយន្ត​ផ្សេងទៀត​ហ៊ាន​ឆ្លងកាត់​ឡើយ​។ ក្រោយ​រថយន្ត​របស់លោក Rawlings ចាកចេញ ចរាចរណ៍ ដំណើរការ​ស្រួលបួល​ធម្មតា​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្គា​ណា បានបង្ហាញ​នូវ​ការគោរព​ចំពោះ​អតីត​មេដឹកនាំ​របស់ខ្លួន​ដែល​តែងតែ​យកចិត្តទុកដាក់​លើស​ណ្តា​ប់​ធ្នាប់​សង្គម​។ លោក Rawlings អាយុ​៧១​ឆ្នាំ ធ្លាប់​ដឹកនាំ​ប្រទេស​ហ្គា​ណា ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០១ ដោយ​ចាប់ផ្តើម​ពី​របប​យោធា ហើយ​ដល់​ប្រជាធិបតី​សេរី​ពហុបក្ស​ចាប់ពី​ឆ្នាំ​១៩៩២ ៕
 

Tag:
 ចរាចរណ៍​
  ហ្គា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com