អត្ថបទពាណិជ្ជកម្ម
លោក អេ​ឡិច ហ្សូ​រ៉ា លើសពី​ភ្ញៀវ​ធម្មតា តែ​ជា​ម៉ូយ​ប្រចាំ​ហាង​កាហ្វេ​ដ៏​ល្បី E&M Coffee
05, Mar 2019 , 2:56 pm        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​នេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​លោក អេ​ឡិច ហ្សូ​រ៉ា បាន​បង្ហាញមុខ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​មួយរូប ក្នុងចំណោម​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ផ្សេងទៀត​។

​កម្ម​វី​ធី​ដែល​លោក អេ​ឡិច ហ្សូ​រ៉ា បាន​ចូលរួម​នោះ​មាន​ឈ្មោះថា «E&M Thank you party» ដែល​ធ្វើឡើង ដើម្បី​ជាការ​អរគុណ​ចំពោះ​អតិថិជន និង​ដៃគូ​សហការ​ជាច្រើន ដែល​តែងតែ​គាំទ្រ​រាល់​គ្រប់​សេវាកម្ម​របស់ E&M Catering របស់​ហាង E&M Coffee តាំងពីដើម​រហូតមក​។​







​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ E&M Coffee ក្នុង​វេលា​នោះដែរ តារា​សម្ដែង អេ​ឡិច ហ្សូ​រ៉ា មិន​ត្រឹមតែ​ចូលរួម​ជា​ភ្ញៀវ​ប៉ុណ្ណោះ​ទេ លោក​ថែមទាំង​មាន​តួនាទី​ជា​ពិធីករ ឬ​អ្នកសម្របសម្រួល ក្នុងការ​ដំណើរការ​កម្មវិធី​ទាំងមូល​ផងដែរ ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​។ ការពិតទៅ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​តារា​សម្ដែង​មាន​រហស្សនាម​ថា Bro រូបនេះ​បាន​ទៅដល់ E&M Coffee ព្រោះថា​កន្លងមក​លោក​ក៏​ធ្លាប់បាន​ទៅដល់ និង​ភ្លក់​រសជាតិ​កាហ្វេ និង​អាហារ​ឆ្ងាញ់ៗ​នៅ​ទីនោះ ឬ​អាច​និយាយបានថា ក៏​ជា​ម៉ូយ​ម្នាក់​របស់ E&M Coffee ផងដែរ​។​







​សូមបញ្ជាក់ថា E&M Coffee បាន​ផ្ដើមចេញពី​ហាង​កាហ្វេ​ធម្មតា រហូតដល់​សព្វថ្ងៃនេះ E&M ក្លាយជា​ហាង​កាហ្វេ​ដ៏​ពេញនិយម​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អតិថិជន​មកពី​គ្រប់ទិសទី ហើយ​មានការ​ផ្លាស់​ប្រែ​មុខមាត់​ថ្មី និង​បាន​ពង្រីក​សាខា​បន្ថែម​ជា​បន្តបន្ទាប់ ដោយមាន​បម្រើ​ជូន​សេវាកម្ម​ជាច្រើន​ដូចជា​៖







- មាន​បន្ទប់​ប្រជុំ សម្រាប់​ទទួល​ការរៀបចំ​រាល់​ការប្រជុំ Projector, Printer និង Coffee Break ។​
- មាន​ទទួល​រៀបចំ​ខ្ចប់​អាហារ​ពេលព្រឹក និង​អាហារ​ពេល​ថ្ងៃត្រង់ ។​
- E&M Catering មាន​ទទួល​រៀបចំ​ម្ហូបអាហារ​ប៊ូ​ហ្វេ BBQ អាហារសម្រន់ កាហ្វេ​ឆ្ងាញ់ៗ ភេសជ្ជៈ ផ្លែឈើ នំ​ខ្មែរ ប្រកបដោយ​ការច្នៃប្រឌិត​តម្រូវ​តាម​ចំណូលចិត្ត និង​ការចង់បាន​របស់លោក​អ្នក ដោយ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការតុបតែង រសជាតិ សោភ័ណភាព អនាម័យ និង​សេវាកម្ម ជាពិសេស​គឺមាន​តម្លៃ​សមរម្យ មិន​ធ្វើ​ឲ្យ​លោកអ្នក​ខកបំណង​ឡើយ​។​

​បន្ថែម​លើស​នេះ កម្មវិធី «E&M Thank you party» ដែលមាន​ការសម្របសម្រួល​កម្មវិធី​ដោយ​លោក អេ​ឡិច ហ្សូ​រ៉ា នេះដែរ ក៏​ជាការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ នូវ​សេវាកម្ម​ថ្មី​របស់ E&M Coffee ដែលមាន​ឈ្មោះថា E&M Catering ដែល​ផ្ដោតទៅលើ​ការរៀបចំ​ម្ហូបអាហារ​ប៊ូ​ហ្វេ BBQ អាហារសម្រន់ កាហ្វេ ភេសជ្ជៈ ផ្លែឈើ នំ​ខ្មែរ ជាច្រើន​ទៅតាម​កម្មវិធី​ផ្សេងៗ​ដែល​អតិថិជន​ត្រូវការ​។









E&M Coffee មាន​ពីរ​សាខា គឺ​នៅ​ឈូក​មាស​ផ្លា​ហ្សា ទីតាំង​ផ្ទះ​លេខ ៦៤៣ ផ្លូវ ២០១១ រាជធានី​ភ្នំពេញ (​ម្តុំ​ផ្សារ​ពិភពថ្មី​ឈូក​មាស​)​។ ចំណែក​សាខា​បឹង​កេងកង មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ ៦១ ផ្លូវ​លេខ ៥៧ សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ​។ លេខ​ទូរស័ព្ទ ០១២ ២៦ ០០ ៣៥ ឬ ០១៥ ២៦ ០០ ០៥ ៕

​ទស្សនា​វីដេអូ​ខាងក្រោម​

© រក្សាសិទ្ធិដោយ thmeythmey.com