កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo ធ្វើបាន hat-trick ជួយ Juventus ទម្លាក់ AT-Madrid ឡើងវគ្គ៨ក្រុម Ronaldo អបអរគ្រាប់បាល់ស៊ុតបញ្ចូលទីឲ្យ Juventus។ រូបភាពពីទំព័រផ្លូវការ UCL
× ខ្សែប្រយុទ្ធឆ្នើម Crisitiano Ronaldo អាចស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង (Hat Trick) ជួយ Juventus យកឈ្នះ Atletico Madrid ៣-០ នាការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Chamions League។ ជ័យជម្នះនេះបាននាំក្រុមយក្សអ៊ីតាលីឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្រោយលទ្ធផលការប្រកួតទាំងពីរជើង Juventus ឈ្នះ AT-Madrid ៣-២។
AT-Madrid ដែលបានឈ្នះនៅជើងទី១ ដោយលទ្ធផល ២-០ ទៅហើយនោះនៅតែទទួលបានការខកចិត្ត ដ្បិតមានការសម្រេចទីយ៉ាងមានប្រសិទ្ធភាពរបស់ Ronaldo ចំនួន៣គ្រាប់។
៣គ្រាប់របស់ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំរូបនេះ ធ្វើបានដោយការប្រើក្បាល២គ្រាប់នៅនាទី (២៧, ៤៨) និងគ្រាប់ចុងក្រោយដោយការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទី ៨៦៕
Tag:
UEFA Chamions League
Crisitiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com