ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្តឹង​លោក សោ ចាន់​ដេ​ត អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ពីបទ​ប្រមាថ​
18, Mar 2019 , 10:20 am        
រូបភាព
លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ
លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ



​លោក គី តិច មេធាវី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ម្នាក់ទៀត គឺ​លោក សោ ចាត់​ដេ​ត​។ លោក គី តិច បាន​ប្រាប់ Fresh News ថា លោក ប្តឹង​លោក សោ ចាន់​ដេ​ត អតីត​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្សប្រឆាំង ពីបទ​ជេរប្រមាថ និង បទ​ញុះញង់​។ 
 
​អង្គហេតុ ដែល​នាំ​ឲ្យ​មាន​បណ្តឹង​នេះ គឺ​ដោយសារតែ​សារ​របស់លោក សោ ចាត់​ដេ​ត ដែ​បង្ហោះ​លើ​បណ្តាញ​សង្គម​នាពេល​កន្លងមក​។ លោក គី តិច ចាត់ទុក​សារ​ទាំងនោះ​ថា មាន​លក្ខណៈ​ប្រមាថ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 

លោក គី តិច មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​ដល់​សារព័ត៌មាន​ថ្មីៗ​បានទេ ដោយសារតែលោក កំពុង​ជាប់រវល់៕

អត្ថបទទាក់ទង
 
 

Tag:
 ​ហ៊ុន សែន​
  សោ ចាន់​ដេ​ត​
  គី តិច​
© រក្សាសិទ្ធិដោយ thmeythmey.com