ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្របក្សប្រឆាំង បានសិទ្ធិនយោបាយវិញហើយ
18, Mar 2019 , 12:49 pm        
រូបភាព
សម្តេ​ច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងការប្រទាននីតិសម្បទា ដល់លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យលោក បានចូលធ្វើនយោបាយវិញ។



លោក រៀល ខេមរិន្ទ្រ បានដាក់សំណើសុំសិទ្ធិនយោបាយ នៅពាក់កណ្តាលខែមីនានេះ បន្ទាប់ពីមានការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការផ្តល់សិទ្ធិនយោបាយដល់ក្រុមអ្នកប្រឆាំង អាចនឹងត្រូវបញ្ចប់ នៅមុខឬក្រោយចូលឆ្នាំខ្មែរ។  

លោក រៀល ខេមរិន្ទ្រ ជាជនជទី៤ ដែលទទួលបានសិទ្ធិនយោបាយវិញ។ ៣នាក់ទៀត គឺ លោក គង់ គាំ លោក គង់ បូរ៉ា និង លោក ស៊ឹម សុវណ្ណឌី។ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង១១៨នាក់ (ស្លាប់ម្នាក់) ត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com