ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ស្វែងយល់​អំពី​អា​ការៈព្រមាន​នៃ​ការ​មានប្រតិកម្ម​នឹង​អ្វីមួយ​ធ្ងន់ធ្ងរ​
20, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​មានប្រតិកម្ម​នឹង​អ្វីមួយ​ធ្ងន់ធ្ងរ ឬ​ហៅថា Anaphylaxis គឺជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ខ្លាំង​ទៅនឹង​អាហារ ថ្នាំ របស់​អ្វីមួយ (​ជាតិ​ជ័រ​) ឬ​សត្វល្អិត​តិច​។​



វា​អាចជា​រឿង​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ត្រូវការ​ការព្យាបាល​ភ្លាមៗ​។ យ៉ាងណាមិញ អា​ការៈព្រមាន​នៃ​ការ​មានប្រតិកម្ម​នឹង​អ្វីមួយ​ធ្ងន់ធ្ងរ​មានដូចជា​៖
 
•​ ​ឡើង​កន្ទួល​ក្រហម​ដែល​ច្រើន​ហើយ​រមាស់ និង​ផូស​ឡើងលើ​ស្បែក​
•​ ​ហើម​បំពង់ក ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​
•​ ​ដកដង្ហើម​លឺ​ដូច​ហួច និង​ពិបាក​ដកដង្ហើម​
•​ ​តឹង​ក្នុង​ទ្រូង​
•​ ​មាន​សម្លេង​ស្អក​
•​ ​សន្លប់​
•​ ​ពិបាក​លេប​អាហារ​
•​ ​រាករូស ឈឺ​បែប​រមួលៗ​ក្នុង​ក្រពះ ឬ​ក្អួត​
•​ ​ស្បែក​ឡើង​ក្រហម ឬ​ស្លេក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com