ជាតិ
សង្គមជាតិ
៣​ខែ មាន​អគ្គិភ័យ​១៤៩​លើក បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​បំផ្លាញ​ផ្ទះ​ជាង​៥០០​ខ្នង
21, Mar 2019 , 7:59 am        
រូបភាព
រូបពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ
រូបពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​គិតពី​ខែមករា មកដល់​ត្រឹម​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ កើតឡើង​១៤៩​លើក ហើយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ បាត់​បង់ជីវិត​។ នេះ​ជាការ​លើកឡើង​របស់លោក នេ​ត វត្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ ដែល​ចុះផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​លោក នេ​ត វត្ថា អះអាងថា ក្រៅពី​បាត់បង់​ជីវិត​មនុស្ស មានផ្ទះ​ជាង​៥០០​ខ្នង និង​តូប​លក់ដូរ​ជាង​៣០០ បាន​ខូចខាត ដោយសារ​អគ្គិភ័យ​ក្នុង​រយៈពេល​៣​ខែ​នេះ​។ បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ប្រធាន​នាយកដ្ឋាន​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពី​ការដុត​សំរាម​និង​ព្រៃ ដែល​អាច​បង្ក​ឡើងជា​អ​គិ្គ​ភ័យ​។​
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីអំពាវនាវ​មួយ​នៅ​ថ្ងៃទី​១៩​មីនា ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ការពារ​និង​ការបង្ការ​អគ្គិភ័យ ដែល​ងាយ​នឹង​កើតឡើង​ក្នុង​រដូវប្រាំង​នេះ​។ 
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ មាន​អ​គិ្គ​ភ័យ កើតឡើង​៥៣៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់ និង​របួស​ជាង​៥០​នាក់​៕ 

Tag:
 អគ្គិភ័យ​
  នេ​ត វត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com